ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំង F-16 បន្ថែមទៀត បានទៅដល់ដៃ អ៊ុយក្រែន
ប្រទេសអ៊ុយក្រែនបានទទួលយន្តហោះ F-16 បន្ថែមទៀតហើយ ដោយបើតាមការបញ្ជាក់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ២០២៤, យន្តហោះចម្បាំងផលិតដោយអាមេរិកថ្មីនេះ គឺជាក្រុមទី២ដែលប្រគល់ឲ្យដោយប្រទេសដាណឺម៉ាក។

កាលពីខែសីហា អ៊ុយក្រែន បានទទួលយន្តហោះចម្បាំងដ៏ទំនើបនេះម្តងរួចមកហើយពីដាណឺម៉ាក និងហូឡង់។ ទោះយ៉ាងណា លោកហ្សេលេនស្គី មិនបញ្ជាក់ឡើយថាតើ យន្តហោះចម្បាំងក្រុមទី២នេះមានប៉ុន្មានគ្រឿង ឬថាតើវាត្រូវបានដាក់ឲ្យប្រយុទ្ធក្នុងសមរភូមិរួចហើយឬនៅ។
ជុំវិញការផ្តល់យន្តហោះចម្បាំងថ្មីនេះ លោក ហ្សេលេនស្គី បានបង្ហោះសារក្នុងបណ្តាញសង្គម X ថា «ឥឡូវខែលការពារអាកាសរបស់យើងកាន់តែរឹងមាំហើយ។ សូមអរគុណនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen សម្រាប់ការគាំទ្រជាបន្តរបស់អ្នកស្រី»។

ពីដំបូងឡើយ អ៊ុយក្រែន ចង់បាន F-16 ខ្លាំងណាស់ ព្រោះគិតថា យន្តហោះចម្បាំងប្រភេទនេះ អាចកែប្រែស្ថានការណ៍និងជួយខ្លួនបានច្រើន ក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមើលឃើញថា F-16 មិនទាន់ជួយអ៊ុយក្រែន បានជាផ្លែផ្កាណាស់ណាទេ។
កាលពីខែសីហា អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ក៏បញ្ជាក់ដែរថា F-16 ដែលប្រទេសលោកខាងលិច បញ្ជូនទៅឲ្យអ៊ុយក្រែន នឹងមិនអាចជួយផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ព្រោះថា វាមិនមែនជា «ថ្នាំវេទមន្ត» ទេ។
សូមបញ្ជាក់ជាថ្មី កាលពីឆ្នាំមុន សមាជិកអង្គការណាតូមួយចំនួន ដូចជាដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក កាណាដា លុចសំបួរ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី និងស៊ុយអែត បានបង្កើតនូវអ្វីដែលគេហៅថា «សម្ព័ន្ធ F-16» ហើយក្រោយមក ក្រិក អាមេរិក ប៊ុលហ្គារី និងបារាំងក៏ចូលរួមក្រុមនេះដែរ ដើម្បីជួយយន្តហោះចម្បាំងឲ្យអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី៖ F-16 មិនមែន «ថ្នាំវេទមន្ត» សម្រាប់ អ៊ុយក្រែន ទេ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ