ព័ត៌មានអន្ដរជាតិ
គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង
លោក Han Dong-Hoon ដែលជាមេដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ត្បិតតែលោកប្រធានាធីបតី Yoon Suk Yeol រួចផុតពីបណ្តឹងដកតំណែងក្រោយការដាក់ច្បាប់អាជ្ញាសឹកមួយរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោក Yoon នឹងចុះចេញពីអំណាច ហើយនឹងលែងពាក់ព័ន្ធជាមួយកិច្ចការរដ្ឋអ្វីទៀតហើយ។
តាមការចុះផ្សាយរបស់ CNA នៅថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤, មេបក្សអំណាចប្រជាជន (PPP) និយាយថា «ពិតណាស់ សេចក្តីប្រកាសរបស់លោក Yoon ដាក់ច្បាប់អាជ្ញាសឹក គឺជាការរំលោភលើរដ្ឋធម្មនុញ្ញាយ៉ាងច្បាស់ និងធ្ងន់ធ្ងរជាទីបំផុត។ ហើយត្បិតតែគណបក្សធ្វើពហិការបោះឆ្នោតដកតំណែងលោក Yoon ក៏ពិតមែន ប៉ុន្តែទីបំផុត គាត់នឹងលាលែង»។
ស្របពេលជាមួយគ្នានោះ ក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រី Han Duck-soo, លោក Han ក៏ប្រកាសដែរថា លោក Yoon នឹងមិនជាប់ពាក់ព័ន្ធក្នុងកិច្ចការបរទេស និងកិច្ចការរដ្ឋផ្សេងទៀតនោះទេ មុនពេលចុះចេញពីតំណែង។
សូមបញ្ជាក់ជាថ្មី កាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូ លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក យ៉ាងតក់ក្រហល់បំផុត ធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចល។
មកដល់ថ្ងៃសៅរ៍ សភាកូរ៉េខាងត្បូង មិនអាចបោះឆ្នោតអាចដកតំណែងលោក Yoon បានទេ ហើយក៏បរាជ័យមិនអាចបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតលើភរិយាប្រធានាធិបតីបានដែរ។
ការបរាជ័យទាំងពីរករណីនេះ គឺដោយសារសមាជិកសភាគណបក្សកាន់អំណាចរបស់លោក Yoon ដែលមាន១០៨សំឡេង មិនបានបោះឆ្នោតគំាទ្រលើសេចក្តីស្នើច្បាប់របស់គណបក្សប្រជាធិបតេយ្យដែលមានសមាជិក១៩២សំឡេង និងត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះដើម្បីបង្រ្គប់កូរ៉ុម២ភាគ៣ ដើម្បីដកហូតអំណាចប្រធានាធិបតី។
ក្រោយបរាជ័យលើកនេះ រដ្ឋសភាកូរ៉េខាងត្បូងនឹងត្រូវប្រជុំបោះឆ្នោតលើច្បាប់ដកហូតអំណាចលោក Yoon សាជាថ្មីម្តងទៀតនៅថ្ងៃពុធសប្តាហ៍ក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវចាប់ខ្លួន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ