ព័ត៌មានអន្ដរជាតិ
ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad
ប្រភពពីវិមានក្រឹមឡាំងបានបញ្ជាក់នៅថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤ថា អតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងក្រុមគ្រួសារ បានភៀសខ្លួនដល់ទីក្រុងមូស្គូ ហើយរុស្ស៊ីដែលជាសម្ព័ន្ធមិត្ត ក៏បានផ្តល់សិទ្ធិជ្រកកោនដែរ បន្ទាប់ពីក្រុមឧទ្ទាមជីហាដ HTS សម្រុកចូលដល់ទីក្រុងដាម៉ាស ផ្តួលរំលំរដ្ឋាភិបាលរបស់គាត់ នៅក្នុងប្រតិបត្តិការលឿនដូចផ្លេកបន្ទោរ។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា លោក Assad បានលាលែងពីតំណែង ហើយចាកចេញពីប្រទេស បន្ទាប់ពីប្រគល់អំណាចដោយសន្តិវិធី។
ក្រោយការចាកចេញរបស់លោក Assad, កងទ័ពស៊ីរីបានប្រកាសថា រជ្ជកាលរបស់លោក Bashar បានបញ្ចប់ហើយ ខណៈរដ្ឋធានីដាម៉ាស ត្រូវបានរំដោះ ក្រោយការកាន់កាប់របស់បុរសខ្លាំងរូបនេះអស់រយៈពេលជិត២៥ឆ្នាំ។
ហេតុអ្វីមានសង្គ្រាមក្នុងប្រទេសស៊ីរី?
នៅខែមីនាឆ្នាំ២០១១ បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានផ្ទុះឡើងនៅទីក្រុង Deraa ភាគខាងត្បូង ដោយបាតុកម្មនោះគឺយកគម្រូតាមការបះបោរនៅក្នុងប្រទេសជិតខាងប្រឆាំងមេដឹកនាំដែលគាបសង្កត់ប្រជាជន។

នៅពេលគ្រប់គ្រងលែងបាន រដ្ឋាភិបាលស៊ីរីក៏សម្រេចចិត្តប្រើប្រាស់កម្លាំងកាចសាហាវ ដើម្បីកម្ទេចក្រុមប្រឆាំង។ ដោយសារហេតុនេះ បាតុកម្មក៏រីករាលដាលកាន់តែធំទូទាំងប្រទេស ឈានដល់ការទាមទារឲ្យប្រធានាធិបតី លាលែងពីតំណែង។
ស្ថានការណ៍កាន់តែចលាចល ហើយការបង្រ្កាបក៏កាន់តែខ្លាំងឡើងៗផងដែរ។ លុះក្រោយមក លោក Assad បានប្តេជ្ញាថា នឹងកម្ទេចនូវអ្វីដែលលោកហៅថា «អំពើភេរវកម្មគាំទ្រដោយបរទេស»។
ក្រោយមកទៀត ពួកឧទ្ទាមរាប់រយក្រុមក៏បានលេចវត្តមានឡើង ខណៈមហាអំណាចបរទេសក៏ចាប់ផ្តើមអន្តរាគមន៍ ហើយអង្គការជីហាដជ្រុលនិយមនានា ដូចជាក្រុមរដ្ឋឥស្លាម (IS) និងក្រុមអាល់កៃដា ក៏ចូលលូកដៃដែរ។
អំពើហិង្សាបានរាលដាលយ៉ាងឆាប់រហ័ស ហើយប្រទេសនេះក៏ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំមួយ។ មនុស្សជាងកន្លះលាននាក់ត្រូវបានសម្លាប់ និង១២លាននាក់ ត្រូវបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈប្រហែល៥លាននាក់ បានក្លាយជាជនភៀសខ្លួន ឬអ្នកស្វែងរកសិទ្ធិជ្រកកោននៅបរទេស៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?