Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករមីយ៉ាន់ម៉ាដុតបំផ្លាញរោងចក្រនិងហាងចិន ដោយចោទថា ក្រុងប៉េកាំងនៅពីក្រោយយោធា

បានផុស

នៅ

ច្បាប់អាជ្ញាសឹកត្រូវបានប្រកាស បន្ទាប់ពីហាងចិនត្រូវរងការវាយប្រហារព្រោះក្រុមអ្នកតវ៉ាជឿថា ចិនកំពុងផ្តល់ការគាំទ្រដល់យោធាមីយ៉ាន់ម៉ា។

This image has an empty alt attribute; its file name is 117574232_hi066232950.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ Hlaing Tharyar និង Shwepyitha បន្ទាប់ពីប្រទេសចិននិយាយថា រោងចក្រចិននៅក្នុងតំបន់នោះត្រូវបានកំណត់គោលដៅ ហើយទាមទារការការពារ។

ទីក្រុងប៉េកាំងនិយាយថា ប្រជាជនប្រដាប់ដោយដែក ពូថៅនិងសាំងបានដុតនិងបំផ្លាញរោងចក្ររបស់ចិនចំនួន១០ដែលភាគច្រើនជារោងចក្រផលិតសម្លៀកបំពាក់ ឬឃ្លាំងនៅក្នុងទីក្រុងយ៉ាំងហ្គោន។ សណ្ឋាគារចិនមួយក៏ត្រូវបានវាយប្រហារផងដែរ។

This image has an empty alt attribute; its file name is merlin_184386441_41690f5d-a79c-4196-b175-89211faac440-articleLarge.jpg

នៅលើទំព័រ Facebook របស់ខ្លួន ស្ថានទូតចិនបាននិយាយថា “រោងចក្រមួយចំនួនត្រូវបានគេចូលលួចនិងបំផ្លាញ ហើយបុគ្គលិកចិនជាច្រើននាក់បានរងរបួសនិងជាប់នៅក្នុងនោះ”។

ស្ថានទូតបានជំរុញឲ្យមីយ៉ាន់ម៉ា ចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីបញ្ឈប់រាល់សកម្មភាពនៃអំពើហិង្សា ដាក់ទណ្ឌកម្មលើជនល្មើសដោយស្របតាមច្បាប់ និងធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងបុគ្គលិកចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។

This image has an empty alt attribute; its file name is 117574643_gettyimages-1231709187.jpg

សារព័ត៌មាន Myawaddy Media ដែលគ្រប់គ្រងដោយយោធាបានរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យត្រូវបានប្រជាជនបិទផ្លូវ រារាំងមិនឲ្យទៅពន្លត់ភ្លើងដែលឆាបឆេះរោងចក្រ។

ក្រុមសកម្មជននិយាយថា បាតុករចំនួន៣៨នាក់ ត្រូវបានសម្លាប់ក្នុងថ្ងៃបង្ហូរឈាមខ្លាំងបំផុតមួយនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាល៕

This image has an empty alt attribute; its file name is image_2021-03-15_08-23-14-1.png

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មនុស្សច្រើនបំផុតស្លាប់ក្នុងការប្រយុទ្ធគ្នារវាងយោធានិងបាតុករមីយ៉ាន់ម៉ា ម្សិលមិញ

ចុចអាន៖ ១២​ស្លាប់​​នៅ​​មីយ៉ាន់ម៉ា​​ម្សិល​​មិញ​មាន​​ទាំង​​ក្មេង​ និង​​ព្រះ​​សង្ឃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម