ព័ត៌មានអន្ដរជាតិ
អាមេរិក មានផែនការដាក់ពង្រាយមីស៊ីល ទាំងនៅអឺរ៉ុបនិងអាស៊ី
តាមប្រភពព័ត៌មានដែលទទួលបានដោយ RT កាលពីថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤ បានបង្ហាញថា សហរដ្ឋអាមេរិក នឹងបង្កើនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយជិតនិងមធ្យម ព្រមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Dark Eagle ផងដែរ ទាំងនៅក្នុងតំបន់អឺរ៉ុបនិងអាស៊ី។

ក្នុងផែនការនោះ នៅត្រឹមខែតុលាឆ្នាំ២០២៥ សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលនៅប្រទេសជប៉ុន ហើយក្នុងឆ្នាំ២០២៦ ប្រព័ន្ធបាញ់មីស៊ីលដែលអាចបំពាក់ជាមួយមីស៊ីលបាន១៦គ្រាប់ឈ្មោះ Dark Typhon ក៏ត្រូវគេរំពឹងថា នឹងដាក់ពង្រាយក្នុងទីក្រុង Wiesbaden នៃប្រទេសអាល្លឺម៉ង់ផងដែរ ដើម្បីទុកកំញើញរុស្ស៊ី។
ត្បិតតែព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ច្បាស់ពីភាគីអាមេរិកក៏ដោយ ប៉ុន្តែទីក្រុងមូស្គូមិនសប្បាយចិត្តទាល់តែសោះចំពោះទង្វើរបស់សហរដ្ឋអាមេរិក ព្រោះថា មីស៊ីលទាំងនោះសុទ្ធតែត្រូវបានដាក់ពង្រាយនៅទីតាំងដែលស្ថិតក្នុងរយៈចម្ងាយវាយប្រហារដល់ប្រទេសរុស្ស៊ីបាន។
ជុំវិញបញ្ហានេះ រុស្ស៊ីបានព្រមានជាយូរមកហើយថា ការពង្រឹងកម្លាំងយោធារបស់អាមេរិកនិងការដាក់ពង្រាយមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ នឹងនាំឲ្យទីក្រុងមូស្គូបង្ខំចិត្តឆ្លើយតប។

ជាក់ស្តែងកាលពីដើមសប្តាហ៍នេះ រុស្ស៊ីនិងបេឡារុស្ស បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខរួចទៅហើយ ខណៈរុស្ស៊ីប្រកាសដាក់ពង្រាយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik យ៉ាងថ្មីសន្លាងនៅក្នុងប្រទេសជិតខាងរបស់ខ្លួនមួយនេះ នៅឆ្នាំក្រោយ។
ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅរដ្ឋធានី អាស្តាណា នៃប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអួតអាងថា កម្លាំងវាយប្រហាររបស់មីស៊ីលនេះ គឺខ្លាំងដូចឥទ្ធិពលអាចម៍ផ្កាយអ៊ីចឹង។
មិនត្រឹមប៉ុណ្ណឹង លោកពូទីនអួតថា មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទនេះ គឺអាចហោះបុកទម្លុះខែលការពារគ្រប់ប្រភេទ ទោះខែលការពារនោះខ្លាំងកម្រិតណាក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន ប្រដូចឥទ្ធិពលមីស៊ីល Oreshnik ទៅនឹងអាចម៍ផ្កាយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ