Connect with us

ព័ត៌មានអន្ដរជាតិ

​វិបត្តិ​ជន​ភៀសខ្លួន​ស៊ីរី​នឹង​កើន​ខ្លាំង​បំផុត​ បើ​រុស្ស៊ី​​​​វាយ​ចូល​​​ស៊ីរី​​​​ជាថ្មី​​​​

បានផុស

នៅ

មាន​ក្តីបារម្ភ​ថា ការដួល​រលំ​​​ភ្លាម​ៗ​​​របស់​​រដ្ឋាភិបាល​ស៊ីរី​របស់​​​ប្រធានាធិបតី ​Bashar al-Assad ដែលគាំទ្រ​ដោយ​​ទីក្រុងមូស្គួ​ កាល​ពីថ្ងៃ​អាទិត្យ​ ​អាច​បណ្តាលឲ្យ​មានវិបត្តិ​ជ​ន​ភៀស​ខ្លួនស៊ីរី​កាន់តែធ្ងន់​ធ្ងរ បើសិន​រុស្ស៊ី​​ចាត់​វិធានការ​គាំទ្រ​ឲ្យរដ្ឋាភិបាល​​ លោក Assad ឲ្យ​វាយ​បក​​លើ​ក្រុមឧទ្ទាម​​មែន​នោះ។

​លោក al-Assad ​និង​លោក ពូទីន​ ក្នុងជំនួប​នៅ​ប្រទេសស៊ីរី​កាល​ឆ្នាំ​២០២០។ Spunik/AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មានការ​ចោទ​ប្រកាន់​កន្លងមកថា កងទ័ព​ស៊ីរី​ដែល​គាំទ្ររដ្ឋាភិបាល​របស់​លោក al-Assad ​ក្រោម​ការ​ឧបត្ថម្ភ​របស់​កង​ទ័ព​រុស្ស៊ី​បាន​ប្រើប្រាស់​អាវុធ​គីមី​ជីវសាស្ត្រ ក្នុង​អំឡុងសង្គ្រាម​​​ដ៏​ឃោ​រឃៅ​​​​ឆ្នាំ​២០១៥ជាពេលដែល​មាន​ការ​​ប្រយុទ្ធគ្នា​ដ៏ខ្លាង​រវាង​កង​កម្លាំង​​​ឧទ្ទាម​ច្រើន​ក្រុម​និង​​កងកម្លាំង​​គាំទ្រ​ប្រធានាធិបតី​​។

ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់​បាន​បញ្ជា​​ឲ្យ​មាន​ការ​អន្តរាគមន៍​ដ៏ខ្លាំង​អំឡុង​១ទសវត្សរ៍​មុន ពេលដែល​កង​ទ័ព​តស៊ូ ដែល​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស​របស់​លោក al-Assad ចោទ​ប្រកាន់ថា ជា​ក្រុម​ឧទ្ទាម ហើយ​កាល​នោះ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ប្រើប្រាស់​អាវុធ​ជីវសាស្រ្ត​ដែល​នាំ​ទៅដល់​ផល​ប៉ះពាល់​ដល់​ប្រជាជន​ដ៏ច្រើន។​

សារ​ព័ត៌មាន​ Express បាន​ផ្សាយ​ថា ​​​ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ​ ពូទីន ​អាច​​​បង្កវិបត្តិ​​ជនភៀសខ្លួន​ថ្មី​ទៀត​​ពី​ប្រទេសស៊ីរិ​ជាថ្មី ប្រសិន​បើ​ លោក​ធ្វើ​អន្តរាគមន៍​​​ម្តងទៀត​ក្នុង​ប្រទេសស៊ីរី​នៅ​តំបន់​​​មជ្ឈិមបូព៉ា។

​សារ​ព័ត៌មាន​​ជាច្រើន​បាន​​ផ្សាយ​ថា ប្រធានាធិបតី​ស៊ីរី​ លោក​ Bashar al-Assad បាន​រត់​ភៀសខ្លួន​ពី​ទីក្រុង​​ដាម៉ាស​​​នៅ​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ក្រុម​​ឧទ្ទាមបាន​វាយ​ចូល​ដណ្តើម​កាន់​កាប់ ក្រោយ​ពីបើក​ការ​ប្រយុទ្ធ​​​ត្រឹមរយៈពេល​១០ថ្ងៃ​ពី​ខាងតំបន់​​​​តស៊ូ​នានាចូលទីក្រុង​សំខាន់​ៗ រហូត​ចូល​ដល់​រដ្ឋធានី​ដាម៉ាស​​ក្នុងរយៈពេល​ប្រហែល​១០ថ្ងៃ​។

​ប៉ុន្តែ​​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដែល​បាន​ដកស្រង់​​​​ប្រភព​ព័ត៌មាន Reuter បាន​ឲ្យ​ដឹង​ថា លោក​ Al-Assad ប្រហែល​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​​ធ្លាក់​យន្តហោះ​។

សារ​ព័ត៌មាន​ Telegraph របស់​ចក្រភព​អង់គ្លេស​ សាក្សី​ម្នាក់​​​​ដែលធ្លាប់​ជួប​រឿង​កាល​​២០១៥​ក្នុង​វិបត្តិនៅប្រទេសស៊ីរី បាន​និយាយថា «ខ្ញុំ​ច្បាស់​ណាស់​​ពី​ការ​ឃើញអ្វីដែលបាន​កើត​ឡើ​ង​ក្នុង​ប្រទេសស៊ីរីពី​មុន ដែល​យើង​នឹង​​ឃើញ​ប្រជាជន​កាន់តែច្រើន ដែល​ព្រយាម​​រត់គេច។ ខ្ញុំ​រំពឹថា ពួកគេ​ជាច្រើន​ព្យាយាម​ឆ្លងដែន​ទៅអឺរ៉ុប»។

​ដោយសារ​សង្គ្រាម​​ស៊ីវិល​រុំារ៉ៃ​នៅប្រទេសស៊ីរី យោង​​ប្រភព​ពី​ UNHCR ​ត្រឹមខែ​កុម្ភ៖​ឆ្នាំ​២០១៦ ​ប្រជាជនស៊ី​​រី​​៤,៧​លាន​នាក់​ត្រូវ​​​បាន​ចុះ​បញ្ជី​​​ជា​ជន​​ភៀសខ្លួន​ ដោយ​ភាគ​ច្រើន​នៃ​ពួក​គេ​​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ជិត​ខាង មាន​ដូចជា ប្រទេស​តួកគី ជាង​ ២,៦​ លាន​នាក់ ប្រទេស​​លីបង់ ជាង​១លាននាក់ ប្រទេស​អីរ៉ាក់ជាង​​២៤​មឺន​នាក់ ប្រទេសហ្សកដា​​នីះ​ជាង​៦៣​ម៉ឺន​នាក់ ​ប្រទេសអេហ្ស៊ីប​​ជិត​១២​ម៉ឺន​នាក់ ​និង​ទៅ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

កីឡា២៣ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

សេដ្ឋកិច្ច២២ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម