Connect with us

ព័ត៌មានអន្ដរជាតិ

តារា​ចម្រៀង​​ម្នាក់​​ស្លាប់ ក្រោយចូលម៉ាស្សា​៣​ដងនៅហាងមួយក្នុងប្រទេស ថៃ

បានផុស

នៅ

តារា​ចម្រៀងថៃឈ្មោះ Chayada Prao-hom នៃក្រុម Guitar Record ត្រូវគេប្រកាសថាស្លាប់ដោយសារការឆ្លងមេរោគឈាម និងហើមខួរក្បាល នៅម៉ោងប្រហែល ៦ព្រឹកនាថ្ងៃព្រឹក​ថ្ងៃ​អាទិត្យ​ ក្នុងមន្ទីរពេទ្យ ICU នៃខេត្ត Udon Thani ភាគ​ឦសាន​ បន្ទាប់​ពីរូបនាង​ទទួលសេវាកម្ម​ម៉ាស្សា​ចំនួន ៣ ដង។

មិត្តប្រុសដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា បន្ទាប់ពីការសម្តែងកាលពីថ្ងៃទី ០៥ ខែតុលា Chayada បានប្រាប់គាត់ថា នាងឈឺខ្នង ហើយសុំឲ្យគាត់នាំនាងទៅហាងម៉ាស្សាថៃនៅ Udon Thani ។​​ បន្ទាប់ពីម៉ាស្សា នាងចាប់ផ្តើមមានអារម្មណ៍ស្ពឹកនៅលើពាក់កណ្តាលនៃរាងកាយ ហើយមិនអាចប្រើដៃឆ្វេងបាន។ ក្រោយ​មក​នាង​មិន​អាច​ធ្វើ​ចលនា​រាងកាយ​ទាំង​មូល​បាន​ទាំងស្រុងតែម្ដង។

ទោះជាបែបនេះក្ដី កាលពីថ្ងៃទី៦ ខែវិច្ឆិកា Chayada បានប្រាប់អ្នកគាំទ្រដែលព្រួយបារម្ភពីស្ថានភាពជំងឺនាងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា​ នាងបានទៅហាងម៉ាស្សាដូចគ្នាបីដងក្នុងរយៈពេលប្រហែលមួយខែ។ ពេលទៅ​ពីរ​លើក​ដំបូង នាង​ត្រូវ​បាន​អ្នក​ម៉ាស្សា​ដដែល​ព្យាបាល​ក្នុង​បន្ទប់​តែ​មួយ ​ដែល​​ធ្វើ​ឲ្យនាង​​រមួល​ក។ នៅពេលទៅលើក​ទី​បី នាង​ត្រូវ​ជំនួសដោយអ្នក​ម៉ាស្សា​ថ្មីម្នាក់ទៀត។

មុនពេលស្លាប់តារាចម្រៀងស្រីរូបនេះ បានបង្ហោះសារមួយទៀតថា នាងគ្រាន់តែឈឺស្មា មុនពេលនាងទៅហាងម៉ាស្សា។ ពីរថ្ងៃបន្ទាប់ពីការប្រើប្រាស់សេវាកម្មលើកដំបូង នាងចាប់ផ្តើមមានការឈឺចាប់នៅខាងក្រោយក្បាល ហើយបានលេបថ្នាំបំបាត់ការឈឺចាប់។ មួយសប្តាហ៍ក្រោយមក នាងមានការស្ពឹកដៃ។​ ពីរសប្តាហ៍បន្ទាប់ពីការទៅម៉ាស្សាលើកទី២ នាងចាប់ផ្តើមមានការឈឺចាប់និងរឹងពេញរាងកាយដែលនាងមិនអាចដេកលើគ្រែបានទេ។

យ៉ាងណានៅពេលទៅម៉ាស្សាលើកទី៣ នាងបានជួបជាមួយគ្រូពេទ្យម៉ាស្សាម្នាក់ដែលមានដៃធ្ងន់ ដែលបន្សល់ទុកស្នាមជាំពេញដងខ្លួនអស់រយៈពេលមួយសប្តាហ៍។ ទោះបីជានាងបន្តលេបថ្នាំបំបាត់ការឈឺចាប់ក៏ដោយ ក្រោយមកនាងមានការឈឺចាប់នៅក្នុងម្រាមដៃ ហើយមានអារម្មណ៍ទាំងត្រជាក់ និងក្តៅគ្រប់ពេលវេលា។​ ពីរសប្តាហ៍ក្រោយមក នាងមិនអាចលើកដៃស្តាំបាន​​ ដោយសរាតែភាពស្ពឹក​បាន​រាលដាល​ដល់​ដងខ្លួន​កាន់តែ​ខ្លាំងឡើង​។

នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ស្ថានភាព​របស់​តារា​ចម្រៀង​រូប​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​វិញ។ នាងមិនអាចធ្វើចលនា ឬជួយខ្លួនឯងបានឡើយ ហើយនាងនៅលើគ្រែគ្រប់ពេលវេលា។ មិត្ត​ប្រុស​របស់​នាង​និយាយ​ថា គាត់​ចង់​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ហាង​ម៉ាស្សា​នេះ ប៉ុន្តែ​បាន​សារភាព​ថា​គាត់​មិន​ប្រាកដ​ថា​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ដូច្នេះ​ទេ។

ដោយឡែក លោក Arkom Praditsuwan អគ្គនាយករងនៃនាយកដ្ឋានគាំទ្រសេវាសុខភាព (HSS) បាននិយាយថា មន្ត្រីនាយកដ្ឋាននឹងពិនិត្យមើលថាតើហាងម៉ាស្សាដែល Chayada បានទៅនោះ មានការទទួលស្គាល់ និងអាជ្ញាប័ណ្ណក្នុងការផ្តល់សេវាដែរឬទេ។​ ប្រសិនបើគ្មានទេ ពួកគេនឹងត្រៀមចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Cha Eun Woo ត្រូវគេរិះគន់យ៉ាងធ្ងន់ ក ​ក្រោយបង្ហោះរូបចំពេលប្រទេសជាតិកំពុងចលាចល​នយោបាយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម