Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ គំរាមជាថ្មី ថានឹងដកអាមេរិក ចេញពីអង្គការ ណាតូ

បានផុស

នៅ

ជាថ្មីម្តងទៀត លោក ដូណាល់ ត្រាំ បានគំរាមដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូ បើសម្ព័ន្ធមិត្តទាំងឡាយ មិនអាចបោះកញ្ចប់ថវិកាឲ្យគ្រប់គោលដៅចំណាយរបស់ប្លុកមួយនេះបានទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីចូលកាន់តំណែងអាណត្តិទី១ លោក ត្រាំ ក៏ព្រមានដកខ្លួនចេញពីណាតូដែរ ដោយរិះគន់ប្រទេសជាសមាជិកថា មិនបានចំណាយឲ្យគ្រប់គោលដៅ ២% នៃ GDP របស់ពួកគេ។

ឆ្លើយតបនឹងសំណួរថាតើ អាមេរិក អាចបន្តឈរជើងនៅជាមួយអង្គការណាតូទៀតដែរឬក៏អត់, ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះប្រកាសក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤ ជាមួយសារព័ត៌មាន NBC News ថា «បើពួកគេបង់ប្រាក់ ហើយខ្ញុំមើលឃើញថា ពួកគេធ្វើដាក់យើងដោយយុត្តិធម៌នោះ ចម្លើយគឺខ្ញុំនឹងបន្តនៅជាមួយណាតូ ប៉ុន្តែបើមិនអ៊ីចឹងទេ ខ្ញុំនឹងដកខ្លួនចេញ»។

លោក ត្រាំ បានត្អូញត្អែរជាយូរមកហើយថា រដ្ឋាភិបាលអឺរ៉ុបនិងកាណាដានៅក្នុងប្លុកការពារទៅវិញទៅមកនេះ កំពុងដាក់បន្ទុកខ្លាំងពេកលើការចំណាយយោធារបស់សហរដ្ឋអាមេរិក។ ដូច្នេះគាត់មិនពេញចិត្តឡើយ គាត់ចង់ឲ្យសមាជិកទាំងឡាយ ត្រូវធ្វើរឿងឲ្យស្មើភាព។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

រម្លឹកទៅកាលពីដើមឆ្នាំ២០២៤ ពេលនោះ លោក ត្រាំ ប្រកាសថា គាត់នឹងមិនការពារប្រទេសណាតូណាមួយឡើយ ហើយលើកទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារថែមទៀតផង លើសមាជិកណា ដែលមិនបំពេញតាមគោលដៅចំណាយ។

ងាកទៅឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃ GDP របស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅបានឡើយ។

ក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន នោះគឺជាបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេ​ណាតូ៖ កូរ៉េ​ខាង​ជើងបញ្ជូន​ទ័ព​ច្បាំង​នៅ​អ៊ុយក្រែន ដើម្បី​ឲ្យ​រុស្ស៊ី​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម