Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

បានផុស

នៅ

ក្រុមជួយសង្គ្រោះក្នុងខេត្ត Asyut របស់អេហ្ស៊ីបបានស្រង់សាកសពមនុស្ស៤នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីឡានក្រុងដែលដឹកអ្នកដំណើរ ១៤នាក់ បានធ្លាក់ចូលទៅក្នុងប្រឡាយមួយក្នុងសង្កាត់ Dayrout។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Xinhua នៅថ្ងៃទី០៩ខែធ្នូនេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតរដ្ឋ Al-Ahram បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបន្តសម្រាប់អ្នកដំណើរដែលបាត់ខ្លួនដែលនៅសេសសល់១០នាក់ទៀត ខណៈដែលអ្នកមុជទឹក និងប៉ូលិសទឹកកំពុងចូលរួមក្នុងប្រតិបត្តិការនេះ។ នៅក្នុងហេតុការណ៍​​មិនទាន់​មានរបាយការណ៍ច្បាស់លាស់ អំពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានហេតុការណ៍​នេះនោះទេ ដោយប៉ូលិសកមពុងស៉ើបអង្គេតនៅឡើយ។

គួរបញ្ជាក់ថាប្រទេសអេហ្ស៊ីបមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ យោងតាមទីភ្នាក់ងារស្ថិតិផ្លូវការ CAPMAS គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសនេះបានឆក់យកជីវិតមនុស្សចំនួន៥៨៦១នាក់ក្នុងឆ្នាំ​២០២៣៕

(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៨ វិនាទី មុន

កីឡាករ​ ណៃ កា​ កីឡា​ថ្មី​នេះ​ប្លែក​បន្តិច​ ប៉ុន្តែ​ប្ដេជ្ញា​យក​មេដាយ​ជូន​កម្ពុជា​ឲ្យ​បាន​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២៣ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម