Connect with us

ព័ត៌មានអន្ដរជាតិ

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

បានផុស

នៅ

ទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ មិនសប្បាយចិត្តទាល់តែសោះ ហើយស្តីបន្ទោសខ្លាំងៗទៅមេដឹកនាំអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា «មិនគោរពអាមេរិក» ដោយសារតែគាត់ពាក់អាវយឺត ស្លៀកខោខ្មៅនិងពាក់ស្បែកជើងទ័ព អំឡុងពេលជំនួបមួយនៅទីក្រុងប៉ារីស នៃប្រទេសបារាំង។ នេះបើតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤។

លោក ត្រាំ (ឆ្វេង) លោក ម៉ាក្រុង (កណ្តាល) និងលោក ហ្សេលេនស្គី (រូបថតៈ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ លោក ហ្សេលេនស្គី តែងតែស្លៀកពាក់បែបនេះ ពេលជួបប្រមុខដឹកនាំពិភពលោក ជាពិសេសជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តែម្តង ប៉ុន្តែទើបតែលើកនេះទេ ដែលគាត់ រងការស្តីបន្ទោសពីសំណាក់រដ្ឋបាលថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន។

កាលពីចុងសប្តាហ៍ លោក រ៉ូជើ ស្តូន ដែលជាទីប្រឹក្សាលោក ត្រាំ បាននិយាយថា «ប្រធានាធិប​តី​អ៊ុយក្រែន​មិន​អាច​ទិញ​ឈុតល្អមួយពាក់បានទេមែនទេ? គាត់ពាក់អាវធំ និងក្រវ៉ាត់កទៅវេទិកាសេដ្ឋកិច្ចពិភពលោក ប៉ុន្តែហេតុអ្វីគាត់មិនអាចពាក់ឈុតនោះ នៅពេលនិយាយនៅក្នុងសភាអាមេរិក ឬពេលជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិក? នោះគឺជាការមើលងាយដល់អាមេរិកហើយ»។

មិនត្រឹមតែទីប្រឹក្សាលោកត្រាំទេ សូម្បីអ្នកលេងបណ្តាញសង្គមក៏រិះគន់ការស្លៀកពាក់របស់លោក ហ្សេលេនស្គី ដែរ។ ក្នុងរូបថតដែលលោក ហ្សេលេនស្គី បង្ហោះជាមួយលោក ត្រាំ និងប្រធានាធីបតីបារាំង អេម៉ាញូអែល ម៉ាក្រុង, អ្នកខ្លះចូលទៅ Comment ថា «ក្នុងនាមខ្ញុំជាជនជាតិបារាំង ទោះខ្ញុំមិនមែនជាអ្នកគាំទ្រលោកម៉ាក្រុងក៏ដោយ ប៉ុន្តែលោក ហ្សេលេនស្គី ក៏គួរតែដឹងដែរថា ត្រូវស្លៀកពាក់បែបណា»។

លោក ត្រាំ ចាប់ដៃលោក ហ្សេលេនស្គី (រូបថត៖ AP)

ចំណែកអ្នកផ្សេងទៀត Comment ថា «គាត់អាចយកលុយដែលអាមេរិកជួយ ទៅទិញឈុតសមរម្យមួយទៅ។ មិនសមសោះដែលគាត់ស្លៀកពាក់ មិនដូចជាមនុស្សធំទាំងដែលពិភពលោកឲ្យលុយគាត់ រាប់ពាន់លានដុល្លារ»។

សូមបញ្ជាក់ថា មតិរិះគន់នេះគឺចំពោះការដែលលោកហ្សេលេនស្គី ស្លៀកពាក់មិនសមរម្យទៅចូលរួមពិធីបើកព្រះវិហារ Notre Dame សាជាថ្មីជាមួយលោក ត្រាំ និងម៉ាក្រុង។

ចាប់តាំងពីផ្ទុះសង្រ្គាមមក លោកហ្សេលេនស្គី តែងតែបង្ហាញមុខក្នុងឯកសណ្ឋានយោធាពណ៌បៃតង នៅពេលធ្វើដំណើរចេញទៅក្រៅប្រទេស ឬចូលរួមព្រឹត្តិការណ៍អន្តរជាតិ។ សកម្មភាព​របស់​លោក​ត្រូវ​​គេ​ជឿ​ថា មាន​គោល​បំណង​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រជាជន និង​កង​កម្លាំង​ប្រដាប់​អាវុធ និង​ជាការ​ផ្ញើ​សារ​ត្រៀម​ខ្លួនដើម្បី​ការពារ​ប្រទេស៕

អត្ថបទ៖ សុខ សុវណ្ណ 

ចុចអាន៖ លោក ត្រាំ មានផែនការចំនួន៣ ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម