ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសអាសន្នចំពោះព្យុះភ្លៀងខ្លាំង នៅភាគខាងត្បូង
ប្រទេសថៃបានប្រកាសអាសន្នឲ្យខេត្តភាគខាងត្បូងមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ប៉ុន្មានថ្ងៃខាងមុខ នឹងមានព្យុះភ្លៀងខ្លាំង ដែលអាចបង្កទុក្ខវេទនាដល់ប្រជាជនកាន់តែខ្លាំង។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤, មជ្ឈមណ្ឌលប្រតិបត្តិការជួយជនរងគ្រោះដោយទឹកជំនន់ និងបំណាក់ដី បានព្រមានឲ្យគ្រប់គ្នាប្រយ័ត្ន ខណៈលោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ចេញបញ្ជាឲ្យមន្ត្រីជាង ៤ ០០០នាក់ ចេញឈរជើង ដើម្បីត្រៀមខ្លួនធ្វើទប់ទល់និងធ្វើប្រតិបត្តិការនៅក្នុងតំបន់នានា។
មិនត្រឹមប៉ុណ្ណឹង នាយកដ្ឋានធនធានទឹក ក៏បានដាក់ដំឡើងម៉ាស៊ីនបូមទឹក៥០០គ្រឿងរួចហើយផងដែរ នៅក្នុងតំបន់ងាយរងគ្រោះ ជាពិសេសស្រុក Cha-uat និង Hua Sai នៃខេត្ត Nakhon Si Thammarat តែម្តង។

កាលពីសប្តាហ៍មុន នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ ក៏បានព្រមានឲ្យខេត្តចំនួន១៤ដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Ranong, Phang Nga, Phuket, Krabi, Trang, និង Satun ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដីនិងជំនន់រហ័សផងដែរ។
តាមពិតទៅ ខេត្តភាគខាងត្បូងថៃ ត្រូវវាយប្រហារដោយគ្រោះទឹកជំនន់រួចទៅហើយ ដោយគិតចាប់ពីថ្ងៃទី២២ខែវិច្ឆិកាដល់ថ្ងៃទី៩ខែធ្នូ ទឹកជំនន់បានជន់លិចផ្ទះ ៦៦៤ ១៧៣ខ្នង នៅទូទាំង៨៧ស្រុកក្នុង ១០ខេត្ត ហើយឆក់យកអាយុជីវិតមនុស្សចំនួន៣១នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ