Connect with us

ព័ត៌មានអន្ដរជាតិ

បំណាក់ដី និងទឹកជំនន់ភ្លាម​ៗ​ នៅ​កោះ Java ឥណ្ឌូណេស៊ី បង្ក​មហន្តរាយ​និង​១០នាក់ស្លាប់​

បានផុស

នៅ

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីបានរកឃើញសាកសពចំនួន​១០នាក់ ដែលត្រូវបានទឹកជំនន់ភ្លាមៗកួច​ទៅកប់នៅក្រោមភក់ និងថ្មជាច្រើន​ភូមិភ្នំនៅលើកោះ Java ដ៏សំខាន់របស់ប្រទេសនេះ ខណៈមនុស្សពីរនាក់នៅតែបាត់ខ្លួន​នៅឡើយ​។ នេះបើយោងតាមកាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១០ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វរសេនីយ៍ទោលោក Yudi Hariyanto ដែលដឹកនាំការជួយសង្គ្រោះបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីសប្តាហ៍មុន បានបណ្តាលឱ្យទឹកទន្លេកើនឡើងបាក់ច្រាំងទន្លេ ហូរកាត់ភូមិជាង១៧០ក្នុងស្រុក Sukabumi នៃខេត្ត Java ខាងលិច ខណៈដែលភក់ ថ្ម និងដើមឈើបានដួលរលំសង្កត់ភូមិតាមភ្នំ។

លោក Hariyanto បាននិយាយថា បំណាក់ដី ទឹកជំនន់ភ្លាមៗ និងខ្យល់បក់ខ្លាំងបានបំផ្លិចបំផ្លាញភូមិចំនួន​១៧២ និងបង្ខំមនុស្សជាង ៣០០០នាក់ ឱ្យភៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្នរបស់រដ្ឋាភិបាល។ អាជ្ញាធរបានព្រមានមនុស្សជិត ១០០០នាក់ឱ្យជម្លៀសចេញ ខណៈដែលផ្ទះជាង ៤០០​ខ្នងត្រូវបានគំរាមកំហែងដោយអាកាសធាតុអាក្រក់នេះ។

គ្រោះមហន្តរាយនេះក៏បានបំផ្លាញស្ពានចំនួន ៣១ ផ្លូវ ៨១ខ្សែ និងវាលស្រែចំនួន ១៣៣២ ហិចតា ខណៈដែលផ្ទះចំនួន១១៧០ ត្រូវបានជន់លិចរហូតដល់ដំបូល។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា អាកាសធាតុអាក្រក់ក៏បានបំផ្លាញផ្ទះ និងអគារជាង ៣៣០០ផ្សេងទៀតផងដែរ។

បើវីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅ Sukabumi បានបោកបក់ស្ទើរតែគ្រប់អ្វីៗទាំងអស់នៅក្នុងផ្លូវរបស់ពួកគេ រួមទាំងរថយន្ត ម៉ូតូ ក្របី និងគោ ខណៈទឹកទន្លេរប្តូរទៅជាពណ៌ត្នោត ភូមិនានាគ្របដណ្ដប់ដោយភក់ក្រាស់ៗ ថ្ម និងដើមឈើដួលរលំ។

(រូបភាព៖ AP)

គួរបញ្ជាក់ថាភ្លៀងធ្លាក់តាមរដូវចាប់ពីខែតុលា ដល់ខែមីនា ជារឿយៗបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រជុំកោះចំនួន ១៧០០០ដែលមានប្រជាជនរាប់លាននាក់រស់នៅក្នុងតំបន់ភ្នំ ឬនៅជិតតំបន់ទំនាបទឹកជំនន់ដែលជាដីមានជីជាតិ។

កាលពីខែមុន បំណាក់ដី និងទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារខេត្តស៊ូម៉ាត្រាខាងជើង នៃប្រទេសឥណ្ឌូណេស៊ី ក៏បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និង២នាក់បាត់ខ្លួនផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម