ព័ត៌មានអន្ដរជាតិ
លោក Zelensky បញ្ជាឲ្យបង្កើនថវិកាជាតិសម្រាប់ការដាក់ពង្រាយដ្រូនរបស់អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់កាលពីថ្ងៃទី៩ខែវិច្ឆិកាថា លោកបានចេញបញ្ជាឲ្យបង្កើនមូលនិធិចំពោះការដាក់ពង្រាយដ្រូនថ្មី សម្រាប់កងពលតូច។

លោក Zelensky បាននិយាយថា៖ «ថ្មីៗនេះ យើងបានអនុម័តសេចក្ដីសម្រេចមួយស្ដីពីចំនួនទឹកប្រាក់នៃមូលនិធិផ្ទាល់បែបនេះ។ ប៉ុន្តែឥឡូវនេះខ្ញុំឃើញថា ចំនួនទឹកប្រាក់នេះមិនគ្រប់គ្រាន់ទេ។ ខ្ញុំបានណែនាំនាយករដ្ឋមន្ត្រីឲ្យបង្កើនហិរញ្ញវត្ថុច្រើនជាងមុន សម្រាប់កងពលតូចនាប៉ុន្មានថ្ងៃខាងមុខ»។
លោក Zelensky បានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការដាក់ពង្រាយដ្រូននៅក្នុងសង្រ្គាម ដែលបានអូសបន្លាយរយៈពេលជាង ៣៣ខែ គិតចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២។
កាលពីខែតុលា មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា រដ្ឋាភិបាលក្រុងកៀវបានចុះកិច្ចសន្យារួចហើយ ដើម្បីផលិតដ្រូនចំនួន ១,៥លានគ្រឿងនៅឆ្នាំនេះ ហើយមានសមត្ថភាពបង្កើនផលិតកម្មដល់ទៅ ៤លានគ្រឿងក្នុងមួយឆ្នាំៗឯណោះ។
មុនសង្គ្រាមជាមួយរុស្ស៊ី ការផលិតដ្រូនគឺគ្មានទាល់តែសោះនៅក្នុងប្រទេសអ៊ុយក្រែន៕
ដោយ៖ ឈាង
ចុចអាន៖ ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី