ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី បើកចិត្តទទួលយកដំណោះស្រាយការទូតដើម្បីបញ្ចប់សង្គ្រាម តែក៏ចង់ឲ្យបរទេស ដាក់ទ័ព
តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤, ក្នុងសន្និសីទកាសែតជាមួយមេបក្សប្រឆាំងអាល្លឺម៉ង់ Friedrich Merz, ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសបើកចិត្តទទួលយកដំណោះស្រាយការទូតដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែក៏បង្ហាញកូនចិត្តចង់ឲ្យបរទេសដាក់ទ័ពមកប្រទេសខ្លួនផងដែរ រហូតដល់ទីក្រុងកៀវ អាចចូលក្នុងអង្គការណាតូបាន។

ក្រោយមក លោក ហ្សេលេនស្គី ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងកៀវថា «គ្មាននរណាចង់ឲ្យសង្គ្រាមនេះចប់លឿនជាងអ៊ុយក្រែនខ្លួននោះទេ។ មានតែដំណោះស្រាយការទូតប៉ុណ្ណោះ ទើបអាចជួយសង្គ្រោះជីវិតមនុស្សបាន។ យើងកំពុងស្វែងរកវាឲ្យបាន»។
យ៉ាងណាក្តី ស្របពេលជាមួយគ្នានោះ លោក Serhiy Nikiforov ដែលជាអ្នកនាំពាក្យប្រធានាធីបតីអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវ កំពុងត្រៀមខ្លួនជួបប្រជុំជាមួយដៃគូអឺរ៉ុបនិងអាមេរិក ក្នុងខែនេះ ដើម្បីពិភាក្សាអំពីលទ្ធភាពដាក់ទ័ពមកអ៊ុយក្រែន ជួយពង្រឹងសមត្ថភាពការពារខ្លួន។ ការធ្វើបែបនេះ គឺដើម្បីធានាថា អ៊ុយក្រែន ខ្លាំងទាំងផ្នែកការទូតនិងលើសមរភូមិ។
រឿងរ៉ាវពាក់ព័ន្ធប្រទេសអឺរ៉ុបបញ្ជូនកងទ័ពទៅអ៊ុយក្រែន ធ្វើឲ្យគេនឹកឃើញដល់គំនិតរបស់ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង ប៉ុន្តែគំនិតនោះមិនមានការឯកភាពពីសំណាក់មេដឹកនាំអឺរ៉ុបមួយចំនួនទេ។

ជុំវិញបញ្ហានេះ លោក ហ្សេលេនស្គី ក៏និយាយដែរថា «យើងនឹកឃើញដល់ជំហររបស់លោក ម៉ាក្រុង។ គាត់ស្នើឲ្យផ្នែកខ្លះនៃប្រទេសរបស់យើង ត្រូវមានវត្តមានកងទ័ពបរទេស ដែលនឹងជួយធានាដល់សន្តិសុខរបស់យើង ខណៈអ៊ុយក្រែនមិនទាន់ចូលក្នុងអង្គការណាតូ»។
ទោះបីជាយ៉ាងណាក៏ដោយ ការចរចាសន្តិភាពជាមួយរុស្ស៊ី ប្រហែលមិនអាចទៅរួចទេ បើលោកហ្សេលេនស្គី នៅតែប្រកាន់ជំហរបែបនេះ ព្រោះម្តងហើយម្តងទៀត រុស្ស៊ីតែងទាមទារឲ្យអ៊ុយក្រែន ឈប់ស្រមៃចូលអង្គការណាតូទៀតទៅ ហើយចាត់ទុកសមាជិកភាពរបស់ទីក្រុង កៀវ ក្នុងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកមួយនេះថាជា ការគំរាមកំហែងសន្តិសុខដែលមិនអាចទទួលយកបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី