Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងនៅហ្វីលីពីន បង្ខំឲ្យអ្នកភូមិ​រាប់​ពាន់​នាក់​​ភៀសខ្លួនចេញ​​​

បានផុស

នៅ

ភ្នំភ្លើងមួយនៅប្រទេសហ្វីលីពីនបានផ្ទុះបញ្ចេញផេះដ៏ក្តៅគគុក និងឧស្ម័នដែលមានកម្ពស់រហូតដល់៣គីឡូម៉ែត្រ បានបង្ខំឱ្យអ្នកស្រុក​ភៀស​ខ្លួន​ចេញ​ពី​តំបន់​​យ៉ាង​ប្រញាប់​ប្រញាល់​ដើម្បី​ស្វែងរកទីជម្រកសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី១០ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនៅក្នុងការផ្ទុះចុងក្រោយនៃភ្នំ Kanlaon នៅលើកោះ Negros នោះទេ ប៉ុន្តែអាជ្ញាធរបានបិទសាលារៀន និងដាក់បម្រាមគោចរចាប់​តាំង​ពី​យប់​ បន្ទាប់ពីផេះបានធ្លាក់ចុះនៅក្នុងភូមិជាច្រើនបង្កឱ្យមានការព្រួយបារម្ភអំពីសុខភាព។

អភិបាលក្រុង លោក Jose Chubasco Cardenas នៃទីក្រុង Canlaon ដែលស្ថិតនៅភាគអាគ្នេយ៍នៃភ្នំភ្លើងបានប្រាប់សារព័ត៌មាន Associated Press តាមទូរស័ព្ទថា «វាស្តាប់ទៅដូចជាស្នូរ​កាំភ្លើង​ធំផ្ទុះ​អីចឹង គឺជាការផ្ទុះយ៉ាងខ្លាំង» ។

មន្ត្រីឆ្លើយតបគ្រោះមហន្តរាយបានបង្កើនកម្រិតគ្រោះថ្នាក់នៅជុំវិញភ្នំ Kanlaon ដោយសារតែ «ហានិភ័យកាន់តែខ្លាំងនៃ​សកម្មភាពភ្នំភ្លើងដ៏គ្រោះថ្នាក់» និងបានបញ្ជាឱ្យអ្នកភូមិក្នុងរង្វង់​៦គីឡូម៉ែត្រ​នៃរណ្ដៅភ្នំភ្លើងត្រូវជម្លៀសចេញ។

មនុស្ស​ប្រហែល​១០០​នាក់បានភៀសខ្លួនទៅកាន់ទីជម្រកសង្គ្រោះបន្ទាន់ក្នុងទីក្រុង Canlaon ទាំងយប់កាលពីកាលថ្ងៃចន្ទ បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងនៅពេលរសៀល ហើយចំនួន​អ្នក​ផ្លាស់​ទី​លំនៅ​អាច​កើន​ដល់​ជាង ២ពាន់​នាក់ ដោយ​សារ​​ការ​រំពឹង​ទុក​ខ្លាំង​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង​បន្ថែម​ទៀត។

វិទ្យាស្ថាន Volcanology and Seismology របស់ប្រទេសហ្វីលីពីនបាននិយាយថា ការផ្ទុះនេះបានបណ្តាលឱ្យមានចរន្តដង់ស៊ីតេ pyroclastic ដែលជាស្ទឹងដ៏ក្តៅនៃផេះ កំទេចកំទី និងថ្មដែលអាចដុតបំផ្លាញអ្វីៗទាំងអស់នៅពេលដែលវាហូរចេញ។ កម្រិតប្រកាសអាសន្ននៅជុំវិញភ្នំភ្លើង Kanlaon ស្ថិតក្នុងកម្រិតខ្ពស់បំផុតទីបីនៃប្រព័ន្ធព្រមានប្រាំជំហាន ដែលបង្ហាញថា ការផ្ទុះភ្នំភ្លើងបានចាប់ផ្តើមដែលអាចឈានទៅរកការផ្ទុះបន្ថែមទៀត ។

ភ្នំភ្លើងដែលមានកម្ពស់ ២៤៣៥ ម៉ែត្រនេះ គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មបំផុតចំនួន ២៤ របស់ប្រទេសនេះបានផ្ទុះចុងក្រោយនៅក្នុងខែមិថុនាបានបង្ខំអ្នកភូមិរាប់រយនាក់ទៅកាន់ទីជម្រកសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ថាស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលហៅថា «Ring of Fire» ដែលជាតំបន់ងាយនឹងកើតមានការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ហ្វីលីពីនក៏ត្រូវបានវាយប្រហារដោយព្យុះទីហ្វុង និងព្យុះប្រហែល ២០ ក្នុងមួយឆ្នាំ ហើយស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះគ្រោះមហន្តរាយធម្មជាតិ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២២ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម