Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ត្រៀម​ចូល​ខ្លួន​បំភ្លឺ​ក្នុង​រឿង​ក្ដី​ពុករលួយ ជាលើក​ដំបូង

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គ្រោងនឹង​បង្ហាញ​ខ្លួន​ជាលើកដំបូងនៅ​ថ្ងៃ​ទី​១០​ខែ​ធ្នូ​នេះ ពាក់ព័ន្ធ​នឹង​រឿង​ក្តីពុករលួយ​ដែល​អូស​បន្លាយ​ជា​យូរ​ណាស់​មក​ហើយ​​របស់​លោក ក្រោមការបង្គាប់របស់តុលាការ។

លោក Benjamin Netanyahu (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល បាន​និង​កំពុង​ធ្វើសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្គាហ្សាអស់រយៈពេលជាងមួយឆ្នាំ ដែល​ក្នុងអំឡុងពេល​​នេះ លោក Netanyahu ត្រូវបានផ្តល់ការពន្យារពេល សម្រាប់​ការបង្ហាញខ្លួន​នៅ​តុលាការ។ ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ចៅក្រម​បាន​សម្រេច​ថា លោក​ត្រូវ​ចាប់​ផ្តើម​ផ្តល់​សក្ខីកម្ម។

តុលាការ បាននិយាយថា លោក Netanyahu នឹងផ្តល់សក្ខីកម្ម​ចំនួន​ ៣​ដង​ក្នុងមួយសប្តាហ៍ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត ទោះបីជា​​អ៊ីស្រាអែល​កំពុង​មានសង្រ្គាម​​នៅ​​ហ្គាហ្សា និងការគំរាមកំហែងថ្មី ដែលអាចបង្កឡើងដោយភាពចលាចលកាន់តែ​ធំ​​នៅ​តំបន់​​មជ្ឈិមបូព៌ា រួមទាំងនៅក្នុងប្រទេស​ស៊ីរី ក៏​ដោយ។

នាយករដ្ឋមន្ត្រី​វ័យ​៧៥​ឆ្នាំ​រូប​នេះ ត្រូវបានចោទប្រកាន់​ចំនួន​៣​ករណី​ក្នុងឆ្នាំ២០១៩ ទាក់ទិន​នឹង​ការ​ទទួល​អំណោយពីមិត្ត​ដែល​ជា​មហាសេដ្ឋី និង​ការ​​ដាក់​ចេញ​ច្បាប់​អនុគ្រោះ​សម្រាប់​ម្ចាស់​ប្រព័ន្ធផ្សព្វផ្សាយ ជាថ្នូរនឹង​ការ​ជួយ​ផ្សាយ​​ព័ត៌មាន​លើក​ជើង។ យ៉ាង​ណា​ មេ​ដឹក​នាំ​​អ៊ីស្រាអែល​បាន​​បដិសេធ​រាល់​ការ​​ចោទ​ប្រកាន់​ទាំង​នោះ។

លោក Netanyhau គឺ​ជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែល និងជានាយករដ្ឋមន្ត្រី​​កំពុង​​កាន់​​អំណាច​ដំបូង​គេ ដែលត្រូវ​រង​​ការ​ចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​បញ្ហា​ផ្លូវ​ច្បាប់​ក្នុង​ស្រុក លោក Netanyahu កាលពីខែ​វិច្ឆិកា​ ក៏​ត្រូវ​បាន​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួន ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុង​​​តំបន់​ហ្គាហ្សា​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម៥៦ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម