Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​វៀតណា​ម ដែលសម្រាល​កូន​​២​នាក់ មុន​អាយុ​៣៥​ឆ្នាំ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​១២០​ដុល្លារ

បានផុស

នៅ

គោលនយោបាយ​ថ្មី​របស់​ទីក្រុង​ហូជីមិញ នឹង​មាន​ការ​​ផ្តល់​ជូន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៣​លានដុង ស្មើ​នឹង​ជាង ១១៨​ដុល្លារ ដល់ស្ត្រីដែលមានកូន​២​នាក់មុនអាយុ​៣៥​ឆ្នាំ ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើតទាបរបស់ទីក្រុង និង​បញ្ហា​កំណើនប្រជាជនយឺត។

រូបតំណាង (រូបភាព៖ M.T)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន VN Express ក្រុង​ហូជីមិញ ក៏នឹងផ្តល់ប្រាក់ចំនួន ២​លានដុងសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកទើប​កើត ដែល​មកពីគ្រួសារក្រីក្រ អ្នកទទួលការគាំពារសង្គម ឬអ្នកដែលរស់នៅ​លើ​កោះ។

គោល​នយោបាយ​នេះ ធ្វើ​ឡើង​នៅពេលដែលទីក្រុង​ហូជីមិញ​កំពុង​ប្រឈម​នឹង​​បញ្ហា​អត្រាមានកូន​របស់​ស្ត្រី​ធ្លាក់​ចុះ​ទាប​ ដោយ​ក្នុង​ស្ត្រី​ម្នាក់ អាត្រា​មាន​កូន​មាន​ត្រឹមតែ ១,៣២​នាក់​ប៉ុណ្ណោះ​ក្នុងឆ្នាំ​២០២៣ ដែលទាបជាង​អត្រា​ជំនួស ២,១​នាក់​ក្នុង​ស្ត្រី​ម្នាក់។

ហូជីមិញ គឺជាតំបន់មួយក្នុងចំណោម​តំបន់​ចំនួន​២១​​នៃ​ប្រទេសវៀតណាម ដែលមានអត្រាកំណើតទាប ជាមួយនឹងកំណើនប្រជាជន​តាម​បែប​​ធម្មជាតិ​​ត្រឹមតែ ០,៧៣% ក្នុងឆ្នាំ២០២៣។ អាជ្ញាធរទីក្រុង ព្រមានថា អត្រាមានកូនទាបដែលអូសបន្លាយ​យូរ អាចនាំ​ឲ្យ​​កើត​មាន​បញ្ហា​ជា​ច្រើន​ដូចជា ​ការ​កើន​ឡើង​​យ៉ាង​​ឆាប់​រហ័ស​នៃ​មនុស្ស​​វ័យ​ជរា​​​ កង្វះ​ខាត​កម្លាំងពលកម្ម និងបញ្ហាប្រឈមផ្នែកសុខុមាលភាពសង្គម។

ខេត្តភាគខាងត្បូងផ្សេងទៀត​របស់​វៀតណាម ដូចជា Hau Giang, Kien Giang និង Bac Lieu បានអនុវត្ត​គោលនយោបាយផ្តល់រង្វាន់​ស្រដៀងគ្នា​នេះ​ដែរ ជាមួយនឹងការគាំទ្រចន្លោះពី ១​លាន​ ទៅ ១,៥​លានដុងសម្រាប់ស្ត្រីម្នាក់។

ទីក្រុង​ហូជីមិញ ក៏មានគម្រោងលុបចោលគោលនយោបាយ​ហួសសម័យ​មួយ​ចំនួន​ផងដែរ ដូចជា ការលើកទឹកចិត្តសម្រាប់សហគមន៍ដែលគ្មានកូនទីបី និងនីតិវិធីក្រៀវ ជាដើម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម