Connect with us

ព័ត៌មានអន្ដរជាតិ

សភាកូរ៉េខាងត្បូង អនុម័តសេចក្តីព្រាងច្បាប់ តែងតាំងរដ្ឋអាជ្ញាពិសេស ស៊ើបអង្កេតលើលោក Yoon 

បានផុស

នៅ

នៅថ្ងៃអង្គារទី១០ខែធ្នូឆ្នាំ២០២៤ រដ្ឋសភាកូរ៉េខាងត្បូង បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីចាប់ផ្តើមការស៊ើបអង្កេតលើលោកប្រធានាធិបតី Yoon Suk Yeol និងឈានដល់ការចាប់ខ្លួនពីបទក្បត់ជាតិ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកយ៉ាងតក់ក្រហល់បំផុតកាលពីសប្តាហ៍មុន។

(រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Korea Herald សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសំឡេង២១០ទល់នឹង៦៣ ខណៈអនុបវាទ១៤សំឡេង។ សំណើច្បាប់នេះ ត្រូវបានដាក់ជូនរដ្ឋសភាកាលពីសប្តាហ៍មុន តែយ៉ាងណាសំណើច្បាប់នេះ ចាំបាច់ត្រូវមានការអនុម័តពីសំណាក់ប្រធា​នាធិបតីព្រោះលោក Yoon នៅតែកាន់អំណាច ហើយប្រធានាធិបតីមានសិទ្ធិចុចឈ្មោះរដ្ឋអាជ្ញាពិសេសដែលគាត់ចង់បាន តាមការដាក់ជូនដោយគណៈកម្មការនៃអ្នកជំនាញច្បាប់ ប៉ុន្តែគាត់មិនអាចវេតូបានឡើយ។​ គាត់មានសិទ្ធិត្រឹមពន្យារពេលការជ្រើសរើសរដ្ឋអាជ្ញាប៉ុណ្ណោះ។

ក្រៅ​ពី​លោក Yoon, រដ្ឋអាជ្ញា​ពិសេស​ ក៏នឹងបើកការស៊ើបអង្កេតលើអតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ Kim Yong-hyun, នាយសេនាធិការកងទ័ព Park An-su ដែលត្រូវបានតែងតាំងជាមេបញ្ជាការច្បាប់អាជ្ញាសឹក, នាយករដ្ឋមន្ត្រី Han Duck-soo, មេបញ្ជាការប្រឆាំងចារកម្ម Yeo In-hyung និង​តំណាង​រាស្រ្តគណបក្ស​អំណាច​ប្រជាជន​លោក Choo Kyung-ho ដែល​ទើប​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាចផងដែរ។ អ្នកទាំងអស់ សុទ្ធតែ​ត្រូវរងការចោទ​ប្រកាន់​ថា ​ជំរុញឲ្យមាន​ការ​បះបោរ​ដោយ​ផ្ទាល់​ឬ​ចូលដៃចូលជើង​ឃុបឃិត​គ្នា​ក្នុង​អំពើ​បះបោរ។

លោក Yoon Suk Yeol (រូបថត៖ AP)

ក្នុងករណីដែលសំណើនេះបានក្លាយទៅជាច្បាប់ពេញលេញហើយនោះ ការស៊ើបអង្កេតដាច់ដោយឡែកដោយប៉ូលិសនិងអង្គភាពប្រឆាំងអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ដទៃ នឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន ដើម្បីយកកម្លាំងមកជួយក្នុងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស។

ការអនុម័តនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេសលើលោក Yoon ជាផ្លូវការ ហើយមុននេះ អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong-hyun ក៏ត្រូវប៉ូលិសចាប់ដែរ ជុំវិញតួនាទីរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកពីសំណាក់លោក Yoon។

ជម្លោះនយោបាយ កំពុងរួបរឹត​ប្រទេសកូរ៉េខាងត្បូង ក្រោយការប្រកាសច្បាប់នេះ ខណៈគណបក្សប្រឆាំង បានចោទប្រកាន់លោក Yoon ពីបទក្បត់ជាតិ រីឯប្រជាជនយ៉ាងច្រើន បាននាំគ្នាចេញធ្វើបាតុកម្មទាមទារឲ្យលោកចុះចេញពីតំណែង។

ក្រោយការប្រកាសច្បាប់នោះមិនបានប៉ុន្មានផង គណបក្សប្រឆាំងបានដាក់ញត្តិប្តឹងដកតំណែងលោក Yoon ប៉ុន្តែគ្រប់យ៉ាងត្រូវបរាជ័យ។ សភា​កូរ៉េខាងត្បូង​ មិនអាចបោះឆ្នោតអាចដកតំណែងលោក Yoon បានទេ ហើយក៏​មិនអាច​​​បង្កើត​ក្រុមប្រឹក្សា​ស៊ើប​អង្កេត​​លើ​​​ភរិយា​ប្រធានាធិបតីបានដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៥ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៥ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម