Connect with us

ព័ត៌មានអន្ដរជាតិ

១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក

បានផុស

នៅ

ជាតួលេខមិននឹកស្មានដល់មួយ ដែលវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម បានចេញរបាយការណ៍នៅថ្ងៃអង្គារទី១០ខែធ្នូថា ក្នុងរយៈពេល១១ខែនៃឆ្នាំនេះ ប្រទេសវៀតណាម បានកើតមានរញ្ជួយដីចំនួន៤៥៨លើក ប៉ុន្តែភាគច្រើនគឺមានកម្រិតស្រាល ពោលគឺចន្លោះពី២.៥ទៅ៥.០រ៉ិចទ័រ ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ Vietnam Net

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវិទ្យាស្ថានខាងលើ ចាប់ពីដើមឆ្នាំ២០២៤មក មានការរញ្ជួយដីរាប់រយលើក ខណៈខែវិច្ឆិកាកើតឡើងញឹកញាប់ជាងគេ។ ក្នុងនោះដែរ ស្រុក Kon Plong នៃខេត្ត Kon Tum ជាកន្លែងរញ្ជួយដីវាយប្រហារញឹកញាប់បំផុត ពោលគឺគ្រាន់តែស្រុកនោះម្នាក់ឯង មានរញ្ជួយដីដល់ទៅ៤៣០លើកទៅហើយ។

ត្បិតតែរញ្ជួយដីនៅវៀតណាមភាគច្រើនមានកម្រិតស្រាលក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញបានបង្ហាញក្តីបារម្ភផងដែរចំពោះគ្រោះធម្មជាតិនាពេលអនាគត ហើយបានអំពាវនាវឲ្យប្រជាជនពលរដ្ឋទាំងអស់ត្រូវប្រយ័ត្ននិងប្រុងខ្លួនជានិច្ច។

ចាប់ពីឆ្នាំ១៩០៣ដល់ឆ្នាំ២០២០ មានការរញ្ជួយដីត្រឹមជាង៣០លើកប៉ុណ្ណោះ ត្រូវបានកត់ត្រានៅក្នុងខេត្ត Kon Tum ជាមួយកម្លាំងខ្លាំងបំផុត ៣.៩រ៉ិចទ័រ ប៉ុន្តែចាប់តាំងពីខែមេសាឆ្នាំ២០២១មក ការរញ្ជួយដីរាប់រយលើក បានកើតឡើងនៅក្នុងខេត្តនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តវៀតណាម ជាប់ព្រំដែនកម្ពុជា រញ្ជួយដីផ្ទួនៗ ៧ លើកទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍១០ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម