Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា រុស្ស៊ី នឹងឲ្យយន្តហោះចម្បាំង២ប្រភេទទៅកូរ៉េខាងជើង ដូរជាមួយទាហានមកវិញ

បានផុស

នៅ

មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក Samuel Paparo បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីនឹងផ្តល់យន្តហោះចម្បាំង MiG-29 និង Su-27 ទៅឲ្យលោកគីម ជុងអ៊ុន ជាថ្នូរនឹងការឲ្យទីក្រុងព្យុងយ៉ាង បញ្ជូនទាហានកូរ៉េខាងជើង ទៅជួយទីក្រុងមូស្គូ ប្រយុទ្ធជាមួយទ័ពលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក្នុងសង្គ្រាមអ៊ុយក្រែន។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Newsweek កាលពីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤, លោក Paparo លើកឡើងថា ត្បិតតែ MiG-29 និង Su-27 មិនមែនជាយន្តហោះចម្បាំងទំនើបអ្វីណាស់ណាក៏ដោយ ប៉ុន្តែវានៅតែជាគ្រឿងសឹកដ៏សំខាន់ ដែលនឹងជួយពង្រឹងសមត្ថភាពដែនអាកាសរបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង ក៏ធ្លាប់ទិញយន្តហោះប្រភេទនេះពីសហភាពសូវៀតនិងប្រទេសចិនដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Paparo មិនបញ្ជាក់ពីចំនួននៃយន្តហោះចម្បាំងទាំងនោះទេ ហើយក៏មិនទាន់មានការឆ្លើយតបអ្វីពីសំណាក់រុស្ស៊ីឬក៏កូរ៉េខាងជើង ជុំវិញការចោទប្រកាន់នេះដែរ។

ឧត្តមនាវីឯក Samuel Paparo (រូបថត៖ កងទ័ពជើងទឹកអាមេរិក)

ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរកំពុងត្រូវបានលោកខាងលិចនិងសម្ព័ន្ធមិត្តពួកគេ ឃ្លាំមើលមិនដាច់ពីភ្នែក ជាពិសេសក្រោយការចោទប្រកាន់ថា កូរ៉េខាងជើង បានបញ្ជូនទ័ពរាប់ម៉ឺននាក់ទៅជួយរុស្ស៊ី ប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន។

ក្រោយមកទៀត ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik ក៏អះអាងដែរថា រុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើងនូវមីស៊ីលប្រឆាំង​​ដែន​អាកាស និងឧបករណ៍ការពារដែនអាកាស ជាថ្នូរនឹងការបញ្ជូនទ័ពនោះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កូរ៉េខាងត្បូង SBS ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រទី២២ខែវិច្ឆិកា លោក Shin ​ប្រាប់​ថា ទីក្រុងមូស្គូ បានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាដល់ទីក្រុងព្យុងយ៉ាង។ វាពិត​ណាស់​ដែល​​កូរ៉េខាងជើងត្រូវបានផ្តល់ឧបករណ៍ពាក់ព័ន្ធ និងមីស៊ីលប្រឆាំងយន្តហោះ ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសដ៏ទន់ខ្សោយរបស់ពួកគេ។ លោកបន្ត​ថា កូរ៉េខាងជើងក៏ហាក់ដូចជាត្រូវបានផ្តល់បច្ចេកវិទ្យាយោធាដោយប្រទេសរុស្ស៊ី ដើម្បីគាំទ្រកម្មវិធីផ្កាយរណបរបស់ខ្លួនផងដែរ បន្ទាប់ពីការប៉ុនប៉ងបរាជ័យ​ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីដើមឆ្នាំ​២០២៤។

យ៉ាងណា ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តបានព្រមានថា ការពង្រីកទំនាក់ទំនងយោធាកាន់តែស្អិតរមួតនេះ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ និងបញ្ឆេះស្ថានភាពសកលកាន់តែក្តៅគគុក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ត្បូង៖ រុស្ស៊ី​ឲ្យ​មីស៊ីល​ទៅ​កូរ៉េ​ខាង​ជើង ជា​ថ្នូរ​នឹង​ការ​បញ្ជូន​ទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម