ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ចេញប្រតិកម្មជាលើកដំបូងចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon
ជាលើកដំបូង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១១ខែធ្នូ បានរាយការណ៍ពីភាពចលាចលនយោបាយដែលកំពុងបន្តកើតមានរបស់កូរ៉េខាងត្បូង ចាប់តាំងពីការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតី Yoon Suk-yeol។

បទបញ្ជាច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន បានបង្កឲ្យមានក្ដីព្រួយបារម្ភអំពីភាពខ្វះចន្លោះនៃអំណាច និងការទាញឲ្យប្រទេសកូរ៉េខាងត្បូង ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ការទូត និងសេដ្ឋកិច្ច។
បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយសប្តាហ៍ ទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយអត្ថបទមួយស្តីពីអ្វីដែលខ្លួនបានពិពណ៌នាថាជា «ភាពចលាចលសង្គម» ដែលកំពុងកើនឡើងនៅកូរ៉េខាងត្បូង ដោយសារវិបត្តិច្បាប់អាជ្ញាសឹក។
អត្ថបទនោះមិនបានផ្តល់ការអត្ថាធិប្បាយអ្វីច្រើនទេ ដោយផ្តោតលើការតវ៉ាជាបន្តបន្ទាប់ ដែលចូលរួមដោយមនុស្សជាងមួយលាននាក់ដែលអំពាវនាវឲ្យមានការចោទប្រកាន់លើលោក Yoon។
KCNA បានផ្សាយថា៖ «អាយ៉ង Yoon Suk-yeol ដែលបានប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរនៃអភិបាលកិច្ច និងការចោទប្រកាន់រួចហើយនោះ បានប្រកាសច្បាប់អាជ្ញាសឹកដោយមិននឹកស្មានដល់ និងបានបញ្ចេញអាវុធនៃរបបផ្តាច់ការហ្វាស៊ីសមកលើប្រជាជន។ ទង្វើដ៏ឆ្កួតលីលារបស់គាត់ ដែលរំឮកដល់រដ្ឋប្រហារក្នុងរបបផ្តាច់ការយោធាជាច្រើនទសវត្សរ៍មុន បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន រួមទាំងគណបក្សប្រឆាំង និងបានជំរុញឲ្យសាធារណជនមានការខឹងសម្បារកាន់តែខ្លាំងសម្រាប់ការចោទប្រកាន់»៕
ដោយ៖ ឈាង
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវចាប់ខ្លួនជាផ្លូវការ ស្របពេលសង្ស័យថា គាត់បំផ្លាញព័ស្តុតាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ