ព័ត៌មានអន្ដរជាតិ
មេដឹកនាំមីយ៉ាន់ម៉ាម្នាក់ហៅការធ្វើរដ្ឋប្រហារគឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតរបស់ប្រទេស
មេដឹកនាំម្នាក់នៃរដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញរបស់ប្រទេសមីយ៉ាន់ម៉ាម្នាក់បានអំពាវនាវឲ្យពលរដ្ឋនៃប្រទេសនេះបន្តតស៊ូប្រឆាំងនឹងការកាន់កាប់របស់យោធានៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីមានរដ្ឋប្រហារ ។

លោក Mahn Win Khaing Than ដែលជាប្រធាននៃសភាជាន់ខ្ពស់មុនពេលរដ្ឋប្រហារ និងជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល អំឡុងពេលលាក់ខ្លួនពីកងកម្លាំងប្រដាប់អាវុធបាននិយាយនៅក្នុងការឡាយតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា “នេះគឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតរបស់ប្រទេសជាតិ ហើយពេលវេលាដែលថ្ងៃរះគឺត្រូវបាត់” ។

លោក Mahn Wing Khaing Than បាននិយាយថា លោកបាននិយាយជាមួយមេដឹកនាំក្រុមជនជាតិភាគតិចប្រដាប់អាវុធនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាតាមរយៈកម្មវិធី Zoom និងបានជំរុញពួកគេឲ្យចូលរួមក្នុងការតស៊ូប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាដែលគេស្គាល់ថា កងកម្លាំង “Tatmadaw” ។

លោកបាននិយាយថា “នេះជាពេលវេលាសម្រាប់ពលរដ្ឋរបស់យើងសាកល្បងការតស៊ូរបស់ពួកគេប្រឆាំងនឹងពេលវេលាដ៏ខ្មៅងងឹត ។ ដើម្បីបង្កើតលទ្ធិប្រជាធិបតេយ្យ និងសហព័ន្ធមួយដែលបងប្អូនជនរួមជាតិទាំងអស់ដែលបានរងនូវការជិះជាន់ផ្សេងៗពីរបបផ្តាច់ការរាប់ទសវត្សមកហើយនោះពិតជាចង់បានបដិវត្តនេះ ហើយវាជាឱកាសសម្រាប់យើងក្នុងការខិតខំរួមគ្នា” ។

យោងតាមកាសែត New York Times បានឲ្យដឹងថា មនុស្សយ៉ាងតិច ២១ នាក់ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ ។ ការស្លាប់ និងរបួសបន្ថែមទៀតត្រូវបានរាយការណ៍នៅកន្លែងផ្សេងៗក្នុងប្រទេស ខណៈក្រុមតាមដានជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងថ្ងៃនោះគឺយ៉ាងតិច ៣៨ នាក់ ។

បើយោងតាមសម្តីរបស់អង្គការសហប្រជាជាតិ វេជ្ជបណ្ឌិត បុគ្គលិកមន្ទីរពេទ្យ និងសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមធ្វើរដ្ឋប្រហារមនុស្សជាង ៨០ នាក់ត្រូវបានសម្លាប់ដោយយោធា និងប៉ូលិស ។

យោធាមីយ៉ាន់ម៉ាបានកាន់កាប់រដ្ឋាភិបាល និងបានចាប់ឃុំខ្លួនមេដឹកនាំស៊ីវិលរបស់ខ្លួនគឺលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី Win Myint និងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី ១ ខែកុម្ភៈដែលបង្កឲ្យមានការតវ៉ាទូទាំងប្រទេសចាប់តាំងពីពេលនោះមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ តៃវ៉ាន់ ប្រាប់ក្រុមហ៊ុនរបស់ខ្លួននៅមីយ៉ាន់ម៉ាឲ្យដាក់ទង់សម្គាល់ ចៀសវាងការច្រឡំថាជារបស់ចិន
ចុចអាន ៖ បាតុករមីយ៉ាន់ម៉ាដុតបំផ្លាញរោងចក្រនិងហាងចិន ដោយចោទថា ក្រុងប៉េកាំងនៅពីក្រោយយោធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ