Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ អ៊ុយក្រែន​ត្រូវការ​ខែល១២​គ្រឿងទៀត ទើប​បិទដែន​អាកាស​បានពេញលេញ

បានផុស

នៅ

អ៊ុយក្រែន ត្រូវការជាបន្ទាន់នូវ​​ខែល​ការពារដែនអាកាស ជាពិសេសប្រព័ន្ធការពារមីស៊ីល Patriot ដើម្បី​បិទ​ដែន​អាកាស​របស់​ខ្លួន​ឲ្យ​​បាន​ទាំង​ស្រុង​ពី​ការ​វាយ​ប្រហារ​​របស់​សត្រូវ។ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ​អំឡុង​ជំនួប​​ជាមួយ​លោកស្រី​ Iratxe Pérez García ប្រធានក្រុមសង្គមនិយម និងប្រជាធិបតេយ្យនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី​១០​ខែធ្នូ​​ឆ្នាំ​២០២៤។

ជំនួប​​​លោក Volodymyr Zelensky ជាមួយ​ក្រុមសង្គមនិយម និងប្រជាធិបតេយ្យនៃ​សភាអឺរ៉ុប (រូបភាព៖ Ukrinform)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធការពារដែនអាកាស Patriot មានសារៈសំខាន់ណាស់ សម្រាប់ការការពាររបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយលុកតាមអាកាសរបស់រុស្ស៊ីដែល​កំពុង​កើន​ឡើង​កាន់តែខ្លាំង។ ចាប់តាំងពីដើមឆ្នាំ​២០២២ អ៊ុយក្រែនបាន​ស្នើ​ម្ដង​​ហើយ​ម្ដង​ទៀត​​​ចំពោះ​ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ី។

ក្នុងអំឡុងពេលពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២៣ ​លោក Zelensky បានស្នើសុំប្រព័ន្ធ Patriot យ៉ាងហោចណាស់​ចំនួន​​៧​គ្រឿង​បន្ថែម​ទៀត។

លុះ​ដល់​​ពាក់កណ្តាលឆ្នាំ​២០២៤ សម្ព័ន្ធមិត្តណាតូ បាន​ប្រកាស​ផ្គត់ផ្គង់ប្រព័ន្ធ Patriot ជាច្រើន ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។ គិតត្រឹមខែធ្នូ​ឆ្នាំ​​នេះ​ អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាស Patriot យ៉ាងហោចណាស់​៧​គ្រឿង។

ឥលូវ​ លោក Zelensky បាន​ស្នើ​ម្ដង​ទៀត​ថា អ៊ុយក្រែន​ត្រូវការ​​ប្រព័ន្ធ Patriot បន្ថែម​ចំនួន ១០ ទៅ ១២​​គ្រឿង ដោយ​ថា វា​នឹង​ជួយ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រការពាររបស់អ៊ុយក្រែន។

មេ​ដឹក​នាំ​អ៊ុយក្រែន បាននិយាយថា៖ «ប្រសិនបើមេឃត្រូវបានការពារ គ្មានគ្រាប់​បែក KABs ឬមីស៊ីល​ប៉ាលិស្ទិក​​ណា​ នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសអ៊ុយក្រែន​បាន​នោះ​ទេ​ ដូចជា មន្ទីរពេទ្យ សាលារៀន ឬសកលវិទ្យាល័យ»។

លោកប្រធានាធិបតី បាន​បន្ត​ថា ប្រព័ន្ធ Patriot នីមួយៗមានតម្លៃប្រហែល ១,៥​ពាន់លានដុល្លារ ដោយស្នើ​ការ​ផ្តល់មូលនិធិដល់ប្រព័ន្ធទាំងនេះតាមរយៈទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​បង្កក​របស់​រុស្ស៊ី។ ចំនួនទឹកប្រាក់សរុបសម្រាប់​​ប្រព័ន្ធ Patriot ១០-១២​គ្រឿង​នេះ នឹងត្រូវចំណាយ​អស់​ប្រហែល ៣០​ពាន់លានដុល្លារ។

លោក Zelensky បាន​លើក​ឡើង​ថា៖ «ប្រព័ន្ធទាំងនេះនឹងបិទមេឃរបស់យើងទាំងស្រុង» ដោយ​អះអាងថា ការការពារដែនអាកាសដ៏ទូលំទូលាយបែបនេះ នឹងអាច​ឲ្យ​​ពលរដ្ឋ​អ៊ុយក្រែន​វិលទៅរកជីវិតធម្មតាវិញ ហើយសេដ្ឋកិច្ចអាចដំណើរការបានដោយគ្មានការគំរាមកំហែងឥតឈប់ឈរ​ដូច​ពេល​បច្ចុប្បន្ន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម