ព័ត៌មានអន្ដរជាតិ
មេប៉ូលិសកូរ៉េខាងត្បូង ត្រូវចាប់ខ្លួន ព្រោះរារាំងសមាជិកសភាមិនឲ្យបោះឆ្នោត ពេលប្រកាសច្បាប់អាជ្ញាសឹក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤ មេប៉ូលិសកូរ៉េខាងត្បូងបានក្លាយជាមន្ត្រីជាន់ខ្ពស់ចុងក្រោយគេ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការស៊ើបអង្កេតដ៏ធំមួយ ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol ដែលបានធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ។

អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង លោក Cho Ji-ho ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃពុធ ទាក់ទិននឹងបទបះបោរ។ លោក Cho ត្រូវបានគេចោទប្រកាន់ពីការពង្រាយប៉ូលិស ដើម្បីរារាំងសមាជិកសភាមិនឲ្យចូលសភា បន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃទី៣ខែធ្នូ។
ភ្លាមៗបន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Yoon សមាជិកសភា រួមទាំងសមាជិកមួយចំនួននៃគណបក្សរបស់លោក Yoon ផ្ទាល់ បានបំបែកខ្សែការពារជុំវិញសភា ហើយបានចូលទៅបោះឆ្នោតទាមទារឲ្យប្រធានាធិបតីលុបចោលច្បាប់អាជ្ញាសឹកជាបន្ទាន់។
មុនការចាប់ខ្លួនលោក Cho អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ក៏ត្រូវបានចាប់ខ្លួនជាផ្លូវការផងដែរពីបទបះបោរ ស្របពេលមានការសង្ស័យថា គាត់បានបំផ្លាញព័ស្តុតាង ក្នុងករណីការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon។
ដំបូងឡើយ លោក Kim ត្រឹមត្រូវបានគេឃាត់ខ្លួនជាបណ្តោះអាសន្នប៉ុណ្ណោះតាមសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែពេលនេះលោកត្រូវបានចាប់ខ្លួនជាផ្លូវការតែម្តងជុំវិញការចោទប្រកាន់ពីបទមានតួនាទីក្នុងអំឡុងពេលបះបោរ និងប្រើអំណាច ដើម្បីរារាំងការអនុវត្តសិទ្ធិ៕
ដោយ៖ ឈាង
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវចាប់ខ្លួនជាផ្លូវការ ស្របពេលសង្ស័យថា គាត់បំផ្លាញព័ស្តុតាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ