ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េប៉ងធ្វើអត្តឃាតនៅមន្ទីរឃុំឃាំង
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានផ្សាយនៅមុននេះថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងមន្ទីរឃុំឃាំង។

លោក Kim Yong-hyun ត្រូវបានចាប់ខ្លួនក្នុងបទចោទប្រកាន់ចូលរួមអនុវត្តច្បាប់អាជ្ញាសឹកដែលប្រកាសដោយប្រធានាធិបតី Yoon Suk Yeol កាលយប់ថ្ងៃអង្គារទី៣ខែធ្នូ ដោយនាំទៅដល់ភាពវឹកវរ ចលាចលពេញប្រទេសកូរ៉េខាងត្បូង មុនរដ្ឋសភាប្រជុំអនុម័តច្រានចោលច្បាប់អាជ្ញាសឹកប្រកាសដោយប្រធានាធិបតីប្រមាណ៦ម៉ោងក្រោយមក។
សារព័ត៌មាន Yonhap បានរាយការណ៍ថា មន្ត្រីនៃមណ្ឌលកែប្រែ បាននិយាយកាលពីថ្ងៃពុធថា លោក Kim Yong-hyun បានព្យាយាមធ្វើអត្តឃាតនៅឯមន្ទីរឃុំឃាំងនៅភាគខាងកើតទីក្រុងសេអ៊ូល ជាកន្លែងដែលគាត់កំពុងត្រូវបានឃុំខ្លួនពីបទបះបោរទាក់ទងនឹងការស៊ើបអង្កេតច្បាប់អាជ្ញាសឹក។
សេចក្តីរាយការណ៍ បានបន្តថា បន្ទាប់ពីការប៉ុនប៉ងមិនបានសម្រេច លោក Kim ត្រូវបានឃុំខ្លួនក្នុងបន្ទប់ការពារ ហើយសុខភាពរបស់គាត់នៅតែមានស្ថិរភាព លោក Shin Yong-hae ប្រធានមជ្ឈមណ្ឌលកែប្រែបានប្រាប់សមាជិកសភាក្នុងអំឡុងពេលសវនាការសភា។
អតីតរដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun រួមទាំងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀតរបស់កូរ៉េខាងត្បូង ប្រឈមការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាពិសេសមួយដែលបង្កើតឡើងដោយរដ្ឋសភា។
ក្រុមប្រឹក្សាពិសេសដែលនឹងពិនិត្យលើទិដ្ឋភាពច្បាប់ និងការសម្រេចទោស នឹងស៊ើបអង្កេតមេដឹកនាំកំពូលៗរបស់កួរ៉េខាងត្បូង រាប់ចាប់តាំងពីប្រធានាធិបតី Yoon Suk Yeol នាយសេនាធិការកងទ័ព លោក Park An-su ដែលត្រូវបានតែងតាំងជាមេបញ្ជាការច្បាប់អាជ្ញាសឹក, នាយករដ្ឋមន្ត្រី Han Duck-soo, មេបញ្ជាការប្រឆាំងចារកម្ម Yeo In-hyung និងតំណាងរាស្រ្តគណបក្សអំណាចប្រជាជនលោក Choo Kyung-ho ដែលទើបចុះចេញពីតំណែងជាប្រធានជាន់ខ្ពស់នៃគណបក្សកាន់អំណាចផងដែរ។ អ្នកទាំងអស់ សុទ្ធតែត្រូវរងការចោទប្រកាន់ថា ជំរុញឲ្យមានការបះបោរដោយផ្ទាល់ឬចូលដៃចូលជើងឃុបឃិតគ្នាក្នុងអំពើបះបោរ។
សារព័ត៌មាន Korea Herald បានផ្សាយកាលពីថ្ងៃអង្គារឲ្យដឹងថា រដ្ខសភាកូរ៉េអនុសេចក្តីព្រាងច្បាប់នេះដោយសំឡេង២១០ទល់នឹង៦៣ ខណៈអនុបវាទ១៤សំឡេង៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ