ព័ត៌មានអន្ដរជាតិ
បេឡារុសថា ខ្លួនមានអាវុធនុយក្លេអ៊ែររាប់សិបដើមរបស់រុស្ស៊ី
ប្រធានាធិបតីផ្តាច់ការនៃប្រទេសបេឡារុស លោក Alexander Lukashenko បានឲ្យដឹងថា ប្រទេសរបស់លោកមានអាវុធនុយក្លេអ៊ែរជាច្រើនរបស់រុស្ស៊ី ហើយនឹងរៀបចំកន្លែងសម្រាប់ដាក់ពង្រាយតាមផែនការនៃមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងថ្មីបំផុតរបស់ទីក្រុងមូស្គូ។ យោងទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែធ្នូនេះ។

ការកត់សម្គាល់របស់លោក បានធ្វើឡើង បន្ទាប់ពីលោក និងប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយកាលពីសប្តាហ៍មុន ដែលផ្តល់ការធានាសន្តិសុខដល់បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងមូស្គូ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដើម្បីជួយទប់ទល់ការឈ្លានពានណាមួយពីខាងក្រៅ។
កតិកាសញ្ញានេះធ្វើឡើងបន្ទាប់ពីមានការកែប្រែឡើងវិញរបស់ទីក្រុងមូស្គូអំពីគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ដែលជាលើកដំបូងបានដាក់ប្រទេសបេឡារុសឱ្យស្ថិតនៅសម្ព័ន្ធមិត្តនុយក្លេអ៊ែររុស្ស៊ី ចំពេលមានភាពតានតឹងជាមួយលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន។
លោក Lukashenko បាននិយាយថា៖«ខ្ញុំបានព្រមានសត្រូវរបស់ខ្ញុំទាំងអស់ ប្រសិនបើអ្នកឈានជើងទៅព្រំដែន ចម្លើយនឹងកើតឡើងភ្លាមៗ»។
លោក Lukashenko ដែលបានគ្រប់គ្រងប្រទេសបេឡារុសដោយប្រើដៃដែកអស់រយៈពេលជាង ៣០ ឆ្នាំហើយបានពឹងផ្អែកលើការឧបត្ថម្ភធននិងការគាំទ្ររបស់វិមានក្រឹមឡាំងបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ប្រទេសរបស់គាត់ដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសជិតខាងអ៊ុយក្រែននៅឆ្នាំ ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួន។

ពាក់ព័ន្ធបញ្ហានេះរុស្ស៊ីមិនបានបង្ហាញថាមានចំនួនប៉ុន្មានទេ ប៉ុន្តែលោក Lukashenko បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបច្ចុប្បន្នមានមីស៊ីលរាប់សិបដើមហើយ។
គួរបញ្ជាក់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុសដែលមានព្រំដែនប្រវែង ១០៨៤ គីឡូម៉ែត្រ ជាមួយអ៊ុយក្រែននឹងអនុញ្ញាតឱ្យយន្តហោះ និងមីស៊ីលរុស្ស៊ីទៅដល់គោលដៅដែលមានសក្តានុពលនៅទីនោះកាន់តែងាយស្រួល និងឆាប់រហ័ស ប្រសិនបើទីក្រុងម៉ូស្គូសម្រេចចិត្តប្រើប្រាស់វា។ វាក៏ពង្រីកសមត្ថភាពរបស់រុស្ស៊ីក្នុងការកំណត់គោលដៅសម្ព័ន្ធមិត្តណាតូមួយចំនួននៅអឺរ៉ុបខាងកើត និងកណ្តាលផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ