ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ចចម្រុះឆ្មក់ចូលការិយាល័យ លោក Yoon ដែលមិននៅកន្លែង ខណៈសភាអាចបោះឆ្នោតទម្លាក់នៅថ្ងៃនេះ
កម្លាំងសមត្ថកិច្ចចម្រុះកូរ៉េខាងត្បូង បានឆ្មក់ចូលការិយាល័យធ្វើការរបស់ប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃពុធនេះ មួយថ្ងៃក្រោយរដ្ឋសភាអនុម័តច្បាប់បង្កើតក្រុមប្រឹក្សាប្រតិបត្តិការពិសេសមួយ ដើម្បីស៊ើបអង្កេតលោកប្រធានាធិបតី និង មន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

ការឆ្មក់ចូលការិយាល័យប្រធានាធិបតីនេះក៏កើតមាននៅមុនរដ្ឋសភាដែលត្រូវគេរំពឹងថា នឹងបោះឆ្នោតជាលើកទី២នៅថ្ងៃពុធនេះ ក្នុងការប៉ុនប៉ងបណ្តេញលោក Yoon ចេញពីអំណាច។
ការចោទប្រកាន់ជាច្រើនត្រូវបានដាក់ចេញប្រឆាំង លោក Yoon ក្នុងចំណោមមន្ត្រីកំពូលៗផ្សេងទៀត ដើម្បីដំណើរការស៊ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ដែលបានប្រកាសកាលពីសប្តាហ៍មុន។
ក្នុងប្រតិបត្តិការឆ្មក់ចូលនោះ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា លោក Yoon មិនបាននៅឯបរិវេណការិយាល័យប្រធានាធិបតីក្នុងអំឡុងពេលវាយឆ្មក់នោះទេ។
ទីលំនៅផ្លូវការរបស់គាត់គឺនៅទីតាំងដាច់ដោយឡែក។ លោកប្រធានាធិបតី មិនត្រូវបានគេឃើញជាសាធារណៈទេចាប់តាំងពីការសុំទោសកាលពីថ្ងៃទី៧ខែធ្នូសម្រាប់ការប៉ុនប៉ងរបស់គាត់ក្នុងការដាក់ប្រទេសរបស់គាត់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធា។
ប្រតិបត្តិការវាយឆ្មក់នោះក៏មានភ្នាក់ងារប៉ូលិសជាតិ ភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល និងសេវាសន្តិសុខរដ្ឋសភា៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា