Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹកនាំ​ថ្មី​ស៊ីរី អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ក្រោយ​ការ​ផ្ដួល​រំលំរបប​លោក Assad

បានផុស

នៅ

នាយក​រដ្ឋមន្ត្រី​អន្តរកាល​ថ្មី​របស់​ស៊ីរី​ បាន​​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០២៤​ថា វា​ដល់​ពេល​សម្រាប់ «ស្ថិរភាព និង​ភាព​ស្ងប់ស្ងាត់» ក្នុង​ប្រទេស ពីរ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​​កាន់​អំណាច​ចាស់​វស្សា​លោក Bashar al-Assad ត្រូវ​បាន​ក្រុម​ឧទ្ទាម​ផ្តួល​រំលំ​នៅ​ក្នុង​ការ​វាយ​លុក​​​រយៈពេល​ដ៏​ខ្លី​សឹង​មិន​គួរ​ឲ្យ​ជឿ។

លោក Mohammed al-Bashir (រូបភាព៖ Wiki)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍​របស់​​ក្រុម​ឧទ្ទាម បាន​ឲ្យ​ដឹង​ថា ពួក​គេ​បានតែងតាំងលោក Mohammed al-Bashir ជាប្រមុខរដ្ឋាភិបាលអន្តរកាល ដើម្បីគ្រប់គ្រងប្រទេសរហូតដល់ថ្ងៃទី១​ខែមីនា​ឆ្នាំ​២០២៥។

លោក Bashir បាន​ប្រាប់​ទូរទស្សន៍ Al Jazeera របស់​​កាតា​ក្នុង​បទសម្ភាសន៍​​ជា​លើក​ដំបូង​​ថា​៖ «ឥឡូវ​នេះ​ដល់​ពេល​ហើយ​សម្រាប់​ប្រជាជន​​ទាំង​នេះ​ ដើម្បី​រីករាយ​នឹង​ស្ថិរភាព និង​ភាពស្ងប់ស្ងាត់​»។

​លោក Abu Mohammed al-Jolani ដែលជាមេ​ក្រុម​អ៊ីស្លាមនិយម​ហើយ​បាន​ដឹកនាំ​ការវាយលុករបស់ពួកឧទ្ទាម ធ្លាប់បានប្រកាសពីការពិភាក្សាអំពីការផ្ទេរអំណាច និងបានប្តេជ្ញាបន្តតាម​ចាប់​ខ្លួន​អតីតមន្ត្រីជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និង​ការធ្វើទារុណកម្ម។

កាល​ពី​ថ្ងៃ​អង្គារ លោក Jolani ​បាននិយាយថា៖ «ស៊ីរីនឹងត្រូវបានកសាងឡើងវិញ។ ប្រទេសនេះកំពុងឆ្ពោះទៅរកការអភិវឌ្ឍ និងការកសាងឡើងវិញ។ វានឹងឆ្ពោះទៅរកស្ថិរភាព។ ប្រជាជនហត់នឿយ​នឹង​សង្រ្គាម។ ដូច្នេះប្រទេសនេះ មិនទាន់ត្រៀមខ្លួនសម្រាប់​សង្គ្រាម​មួយ​​ទៀត​ទេ ហើយ​​​ខ្លួន​ក៏​នឹង​មិន​បង្កើត​ឲ្យ​មាន​សង្គ្រាម​ផ្សេង​ទៀត​​ដែរ»។

ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នៅ​ស៊ីរី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញ​ឲ្យ​ប្រទេសទាំងអស់គាំទ្រដំណើរការនយោបាយ​រួម​គ្នា​នៅក្នុងប្រទេសស៊ីរី ដោយនិយាយថា អាមេរិកនឹងទទួលស្គាល់រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី បើ​រដ្ឋាភិបាល​នេះ​បំពេញតាមស្តង់ដារ​ច្បាស់លាស់។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភពពីវិមានក្រឹមឡាំង​នៅ​ថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤ថា អតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងក្រុមគ្រួសារ បានភៀសខ្លួនដល់ទីក្រុងមូស្គូ ហើយរុស្ស៊ីដែលជាសម្ព័ន្ធមិត្ត ក៏បានផ្តល់សិទ្ធិជ្រកកោនដែរ។

ក្រោយការចាកចេញរបស់លោក Assad កងទ័ពស៊ីរីបានប្រកាសថា រជ្ជកាលរបស់លោក Bashar បានបញ្ចប់ហើយ ខណៈរដ្ឋធានីដាម៉ាស ត្រូវបានរំដោះ ក្រោយការកាន់កាប់របស់បុរសខ្លាំងរូបនេះអស់រយៈពេលជិត២៥ឆ្នាំ៕

ដោយ៖ ឈាង

ចុចអាន៖ កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម