Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រះអាទិត្យជះឥទ្ធិពលមកផែនដី, ទ្វីបអាហ្វ្រិក រងគ្រោះខ្លាំងជាងគេ

បានផុស

នៅ

ព្យុះកម្តៅនៅលើផ្ទៃព្រះអាទិត្យមិនទាន់ថមថយឡើយ ដោយវានឹងផ្ទុះចេញអណ្តាតភ្លើង «Solar Flare» ក្នុងកម្រិតខ្លាំងបំផុតឬគេហៅថា X-class ជះឥទ្ធិពលមកផែនដី ខណៈតំបន់អាហ្វ្រិកភាគខាងត្បូង ក្លាយជាកន្លែងដែលរងគ្រោះខ្លាំងជាងគេ។

(រូបថត៖ Nasa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail, ព្យុះព្រះអាទិត្យបានជះឥទ្ធិពលមកផែនដីនៅថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤ ដោយកាត់ផ្តាច់ចរន្តវិទ្យុទាក់ទងនៅទ្វីបអាហ្វ្រិក អូសបន្លាយដល់ថ្ងៃព្រហស្បតិ៍។

តាមពិតទៅព្យុះនេះកកើតឡើងតាំងតែពីថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែកម្លាំងរបស់វា បានឈានដល់កម្រិតកំពូលនៅថ្ងៃពុធ ព្រោះគេឃើញដែនពណ៌ខ្មៅឈ្មោះ 3912 កំពុងកញ្ជ្រោលខ្លាំងលើផ្ទៃព្រះអាទិត្យ ហើយបញ្ចេញជាតិវិទ្យុសកម្ម ម៉ាញេទិចនិងប្លាស្មា មកកាន់ភពផែនដី។

ជាតិវិទ្យុសកម្មចេញពីអណ្តាតភ្លើងព្រះអាទិត្យ បានបោះពួយមកដល់ផែនដីក្នុងល្បឿននៃពន្លឺ ធ្វើឲ្យបុកនិងបង្កផលប៉ះពាល់ខ្លាំងដល់ស្រទាប់ខាងលើនៃបរិយាកាស កាត់ផ្តាច់ចរន្តវិទ្យុទាក់ទង។

(រូបថត៖ Getty)

មិនត្រឹមប៉ុណ្ណឹង ព្យុះព្រះអាទិត្យ ក៏បណ្តាលឲ្យមានឲ្យពន្លឺពណ៌បៃតង «Northern Light» បង្ហាញខ្លួននៅភាគខាងជើង Montana, North Dakota និង Minnesota នៃសហរដ្ឋអាមេរិក ផងដែរ។

បាតុភូតថ្មីនេះ ធ្វើឲ្យគេនឹកឃើញដល់កាលពីខែមិថុនា ដែលអ្នកជំនាញខាងតារាសាស្រ្តនៅសាកលវិទ្យាល័យ Harvard លោកសាស្រ្តាចារ្យ Jonathan McDowell ព្រមានថា នៅឆ្នាំក្រោយ វដ្តព្រះអាទិត្យនឹងឈានដល់ចំណុចកំពូល ហើយជះកម្តៅក្នុងកម្រិតខ្លាំងបំផុត បង្កជាព្យុះភូមិសាស្រ្តម៉ាញេទិច ឬគេអាចហៅបានថាជាព្យុះព្រះអាទិត្យ មកវាយប្រហារភពផែនដី ជាមួយកម្លាំងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសោះ នារយៈពេល១៦៥ឆ្នាំមកនេះ។

ត្បិតឆ្នាំ២០២៤ ព្យុះព្រះអាទិត្យបានវាយប្រហារភពផែនដី ជាច្រើនលើកច្រើនសារួចហើយក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ឥទ្ធិពលរបស់វានឹងមិនខ្លាំងដូចនៅឆ្នាំក្រោយទេ ហើយថែមទាំងបញ្ជាក់ពេលវេលាច្បាស់ៗទៀតផងថា គឺវានឹងកើតឡើងក្នុងខែកក្កដា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម