Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

បានផុស

នៅ

ត្បិតតែរលាយរូបកាយពីភពផែនដីនេះទៅហើយក្តី ប៉ុន្តែគ្រូទាយពីររូប បានបន្សល់ទុកទំនាយជាច្រើន នៅតាមឆ្នាំនីមួយៗ ដោយទំនាយខ្លះក៏ល្អ ចំណែកទំនាយខ្លះទៀតក៏ធ្វើឲ្យមនុស្សលើពិភពលោកមិនចង់ឲ្យកើតឡើងនោះទេ។

Baba Vanga (រូបថត៖ Wiki)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយពិការភ្នែក Baba Vanga ជនជាតិប៊ុលហ្គារី ត្រូវមនុស្សភាគច្រើនស្គាល់ថាជាគ្រូទាយឆុតមួយរូប​ ពោលគឺថាគាត់ទាយត្រូវសឹងតែ៩០%ទៅហើយ អំពីរឿងរ៉ាវដែលនឹងកើតឡើងនាពេលអនាគត។ ជាពិសេស គាត់ទាយត្រូវអំពីការរំលាយសហភាពសូវៀត, អំពើភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana, គ្រោះមហន្តរាយ Chernobyl, រលកយក្សស៊ូណាមិ រញ្ជួយដី និងដំណោះស្រាយចំពោះជំងឺមហារីកជាដើម។

ចំណែកគ្រូទាយបារាំង Nostradamus ក៏បានទាយទុករឿងរ៉ាវជាច្រើននៅក្នុងសៀវភៅ Prophecies ហើយគាត់ក៏ទាយត្រូវអំពីហេតុការណ៍នានាដែរដូចជា ការងើបបះបោររបស់ Adolf Hitler, ការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក John F. Kennedy និង ការវាយប្រហារភេរវកម្មនៅអាមេរិកជាដើម។

សម្រាប់ឆ្នាំ២០២៥ខាងមុខ គ្រូទាយទាំងពីរ សុទ្ធតែទស្សន៍ទាយអំពីរឿងហេតុដែលគ្មានអ្នកណាចង់ឲ្យកើតឡើងឡើយនោះគឺ សង្គ្រាមដ៏ឃោរឃៅពាក់ព័ន្ធជាមួយបណ្តោប្រទេសនៅទ្វីបអឺរ៉ុបនឹងផ្ទុះឡើង ហើយពិភពលោកនឹងកើតគ្រោះធម្មជាតិកាន់តែកាចសាហាវ នាំឲ្យមនុស្សពិបាករស់នៅជាទីបំផុត។

Nostradamus (រូបថត៖ Getty)

ក្នុងទំនាយ លោកយាយ Baba Vanga ទាយថា ជម្លោះនៅអឺរ៉ុបដីគោកនឹងកាន់តែខ្លាំងក្នុងឆ្នាំ២០២៥ ដែលនឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ហើយព្រឹត្តិការណ៍​ទាំង​នេះ​អាច​ជំរុញឲ្យមាន​ការ​បំផ្លិចបំផ្លាញ​ពិភពលោកទាំងមូលតែម្តង។

ចំណែក Nostradamus វិញ គាត់បានព្រមានអំពីសង្រ្គាមដ៏ឃោរឃៅ ដែលជាប់ពាក់ព័ន្ធនឹង អ្នកមកពីទឹកដីនៃទ្វីបអឺរ៉ុប។ លោកបន្ថែមថា «គ្រោះកាចពីបុរាណនឹងអាក្រក់ជាងសត្រូវទៅទៀត»។ ក្នុងន័យនេះ ត្រូវបានគេជឿថា គាត់ចង់សំដៅទៅការគំរាមកំហែងធ្ងន់ធ្ងរ ទាក់​ទង​នឹង​ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ​របស់​អឺរ៉ុប ដែល​អាច​រួម​បញ្ចូល​ទាំង​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​កំពុង​កើត​ឡើង ឬ​ភាព​ចលាចល​នៅ​អឺរ៉ុប​កាន់តែធំផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាទំនាយប៉ុណ្ណោះ ហើយការជឿឬមិនជឿគឺអាស្រ័យលើអ្នក៕

អត្ថបទ៖ សុខ សុវណ្ណ

ប្រភព៖ BI

ចុចអាន៖ ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម