ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់ថា រុស្ស៊ីប្រហារជីវិតអ្នកទោសសង្គ្រាមរបស់ខ្លួនចំនួន ១០៩នាក់
លោក Dmytro Lubinets ប្រធានសភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្ស បានប្រកាសថា ប្រទេសរុស្ស៊ីបានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ១០៩ នៅឆ្នាំ២០២៤។

យោងតាមសារព័ត៌មានអ៊ុយក្រែន Pravda កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤ លោក Lubinets បាននិយាយថា៖ «យើងអាចចងក្រងឯកសារជាផ្លូវការអំពីការរំលោភសិទ្ធិអ្នកទោសសង្គ្រាមអ៊ុយក្រែនបានកាន់តែច្រើនឡើង រួមទាំងការប្រហារជីវិត…។ នៅឆ្នាំ២០២៤ យើងអាចបញ្ជាក់ជាផ្លូវការថា ជនជាតិរុស្ស៊ីបានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ១០៩នាក់»។
បន្ថែមពីនេះ លោក Lubinets បានឲ្យដឹងថា ក្នុងអំឡុងពេលសង្គ្រាមទ្រង់ទ្រាយធំកាលពីឆ្នាំមុន អ្នកទោសអ៊ុយក្រែនចំនួន ១៧៧នាក់ ត្រូវបានរុស្ស៊ីសម្លាប់។
នៅថ្ងៃទី២៤ខែវិច្ឆិកា កងកម្លាំងរុស្ស៊ី បានប្រហារជីវិតទាហាន ៥នាក់ដែលត្រូវបានចាប់ខ្លួននៅជិតភូមិ Novodarivka ក្នុងស្រុក Polohy នៃតំបន់ Zaporizhzhia។
នៅចន្លោះខែតុលាដល់ខែវិច្ឆិកា ការិយាល័យរដ្ឋអាជ្ញាអ៊ុយក្រែន បានបើកសំណុំរឿងចំនួន ១៣ករណី ទាក់ទងនឹងការប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៥៤នាក់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ