ព័ត៌មានអន្ដរជាតិ
តួកគី ព្រមានពីហានិភ័យ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះទៅជាសង្គ្រាមនុយក្លេអ៊ែរ
ស្របពេលជម្លោះរុស្ស៊ី-អ៊ុយក្រែន មិនទាន់ឃើញមានសញ្ញាថមថយនោះ ស្រាប់តែប្រទេសតួកគីបានចេញការព្រមានថា សង្គ្រាមនេះអាចបង្កហានិភ័យឈានទៅដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរតែម្តង។

ក្នុងសេចក្តីរាយការណ៍របស់ RT, រដ្ឋមន្ត្រីការពារជាតិ Hakan Fidan បានប្រាប់ទៅរដ្ឋសភាតួកគីកាលពីថ្ងៃអង្គារទី១០ខែធ្នូឆ្នាំ២០២៤ថា «យើងមិនអាចច្រានចោលលទ្ធភាពដែលសង្គ្រាមនេះ នឹងវិវត្តទៅរកស្ថានការណ៍កាន់តែគ្រោះថ្នាក់នោះទេ ទាំងកត្តាភូមិសាស្រ្តនិងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ»។
ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ប្រកាសផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារអាមេរិក ទៅឲ្យអ៊ុយក្រែន។
យ៉ាងណា លោក Fidan អះអាងថា ទីក្រុងអង់ការ៉ា នឹងបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីនាំយកសន្តិភាពមកឲ្យបាននៅឆ្នាំ២០២៥ខាងមុខ។

កាលពីខែកញ្ញា រុស្ស៊ីបានគំរាមបាញ់នុយក្លេអ៊ែរម្តងរួចមកហើយ ជុំវិញការដែលប្រទេសលោកខាងលិច បើកដៃឲ្យអ៊ុយក្រែន បាញ់មីស៊ីលចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
ពេលនោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានបញ្ជាក់យ៉ាងច្បាស់ក្នុងសារបង្ហោះលើតេឡេក្រាមថា ទីក្រុងមូស្គូច្បាស់ជាឆ្លើយតបឲ្យចាស់ដៃហើយ ព្រោះថាការអត់ធ្មត់មានកំណត់ ហើយបើនិយាយពីនុយក្លេអ៊ែរវិញ តាមពិតទៅបើមើលពីស្ថានការណ៍ក្នុងជម្លោះជាមួយទីក្រុងកៀវ, វិមានក្រឹមឡាំង មានហេតុផលអាចប្រើអាវុធនេះបានបាត់ទៅហើយ គ្រាន់តែខ្លួនមិនទាន់ចង់ប៉ុណ្ណោះ។
មកទល់ឥឡូវ ភាពតានតឹងនៅតែបន្ត ហើយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែមានការចូលដៃពីសំណាក់ភាគីច្រើនឡើងៗ ដល់ថ្នាក់អ្នកជំនាញអន្តរជាតិ វិភាគថា ស្ថានការណ៍អាចរីកកាន់តែធំ ហួសពីការគ្រប់គ្រង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ