មន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋ ថា លោក Trump ធ្វើឲ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋ ថា លោក Trump ធ្វើឲ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យ

Published

on

លោក Larry Hogan អភិបាលនៃរដ្ឋ Maryland មកពីគណបក្សសាធារណរដ្ឋបាននិយាយថា “គ្មានការការពារណាមួយចំពោះការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Trump ក្នុងសន្និសីទនៅឯសេតវិមានរបស់លោកឡើយ ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Twitter លោកបាននិយាយថា “ការថ្លែងបែបនេះកំពុងធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់យើង ។ អាមេរិកកំពុងរាប់សន្លឹកឆ្នោត ហើយយើងត្រូវតែគោរពលទ្ធផលដូចដែលយើងធ្លាប់ធ្វើពីមុនមក ។ គ្មានការបោះឆ្នោត ឬបុគ្គលណាសំខាន់ជាងលទ្ធិប្រជាធិបតេយ្យរបស់យើងទេ” ។

នៅឯសន្និសីទកាសែតនោះលោក Trump បានចោទប្រកាន់ក្រុមអ្នកប្រជាធិបតេយ្យដោយគ្មានភស្តុតាងនៃព្យាយាមក្លែងបន្លំការបោះឆ្នោត ។

ចំណែកតំណាងគណបក្សសាធារណរដ្ឋនៃរដ្ឋ Illinois លោក Adam Kinzinger ក៏បានសរសេរលើបណ្តាញសង្គម Twitter ដែរថា “ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការក្លែងបន្លំនេះ ហើយមានភ័ស្តុតាងគួរយកវាទៅតុលាការ ។ សូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ5 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ5 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ5 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ6 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម