Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

បានផុស

នៅ

ពេលនេះប្រទេសរុស្ស៊ីបានបញ្ជាក់ច្បាស់ហើយថា ការវាយប្រហាររបស់អ៊ុយក្រែន លើទីក្រុងកំពង់ផែភាគខាងត្បូង កាលពីថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤ គឺប្រើមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក។

(រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, ទីក្រុងកៀវ បានបាញ់មីស៊ីលនោះចំនួន៦គ្រាប់ វាយប្រហារវាលយន្តហោះយោធាក្នុងទីក្រុង Taganrog ដោយបង្កការខូចខាតខ្លាំងគួរសម ជាពិសេសត្រូវចំអគាររដ្ឋបាលចំនួន២និងខ្ទេចរថយន្តអស់ជាច្រើនគ្រឿង ថែមទាំងបណ្តាលឲ្យទាហានរុស្ស៊ីប៉ុន្មាននាក់ រងរបួសផងដែរ។

ភ្លាមៗនោះ ក្រសួងការពារជាតិរុស្ស៊ីបានគំរាមសងសឹកវិញ ដោយប្រកាសថា «យើងមិនបណ្តោយឲ្យការវាយប្រហារដោយប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច កន្លងផុតទៅដោយគ្មានការឆ្លើយតបនោះទេ»។

(រូបថត៖ Telegram)

ជុំវិញរឿងនេះដែរ មន្ត្រីអាមេរិក បានព្រមានទៅអ៊ុយក្រែន ឲ្យត្រៀមខ្លួនព្រោះមិនយូរទេ រុស្ស៊ី នឹងសងសឹកវិញដោយបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ហើយ។

មន្ត្រីសុំមិនញ្ចេញឈ្មោះម្នាក់បាននិយាយថា «យើងវាយតម្លៃថា Oreshnik មិនអាចផ្លាស់ប្តូរស្ថានការណ៍នៅលើសមរភូមិទេ ប៉ុន្តែវាជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីដាក់សម្ពាធលើអ៊ុយក្រែន ហើយរឿងនេះនឹងត្រូវបរាជ័យ»។

(រូបថត៖ AP)

រុស្ស៊ីបានបាញ់មីស៊ីល Oreshnik លើកដំបូងលើទីក្រុង Dnipro ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២១ខែវិច្ឆិកា ឆ្លើយតបទៅការដែលទីក្រុងកៀវ វាយប្រហារដោយមីស៊ីល ATACM របស់អាមេរិក និងមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ចូលដីរុស្ស៊ី។

ក្រោយមក លោកប្រធានាធិបតី ពូទីន គំរាមថា រុស្សី អាចបាញ់មីស៊ីល Oreshnik ម្តងទៀត ដោយកំណត់គោលដៅលើទីបញ្ជាការកងទ័ពក្នុងទីក្រុងកៀវតែម្តង ប្រសិនបើអ៊ុយក្រែននៅបន្តវាយប្រហាររុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិចទៀត។

លោកថែមទាំងអូតអាងថា មីស៊ីល Oreshnik គ្មានអ្វីស្ទាក់ចាប់បានទេ ហើយវាមានថាមពលបំផ្លិចបំផ្លាញសឹងតែស្មើអាវុធនុយក្លេអ៊ែ បើទោះបីជាបំពាក់ក្បាលគ្រាប់ធម្មតាក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីលដាក់ទីក្រុងកំពង់ផែរុស្ស៊ី ដុតកម្តៅស្ថានការណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

សន្តិសុខសង្គម៥ នាទីutes មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានជាតិ៣១ នាទីutes មុន

ឆ្នាំ២០២៥ វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន់ខ្លាំងជួយបង្កើតឱកាសការងារកាន់តែច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍២៣ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម២០ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម