Connect with us

ព័ត៌មានអន្ដរជាតិ

ដបផ្ទុកវីរុសសាហាវៗ ជាង៣០០ដប បាត់ពីមន្ទីរពិសោធន៍ អូស្រ្តាលី

បានផុស

នៅ

ជារឿងដ៏តក់ស្លុតមួយ ដែលប្រទេសអូស្រ្តាលី ចេញមុខបញ្ជាក់ថា មេរោគកាចសាហាវមានអត្រាមរណៈខ្ពស់ផ្ទុកក្នុងដបជាង៣០០ បានបាត់ពីមន្ទីរពិសោធន៍រដ្ឋ Queensland។ នេះបើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅករណីបាត់នេះកើតឡើងតាំងតែពីឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែអាជ្ញាធរអូស្រ្តាលី ទើបចេញមុខបញ្ជាក់កាលពីដើមសប្តាហ៍នេះប៉ុណ្ណោះ នាំឲ្យគ្រប់គ្នាតក់ស្លុតយ៉ាងខ្លាំង។

ក្នុងដបទាំង៣២៣នោះ គេបញ្ជាក់ថា មានផ្ទុកមេរោគកាចសាហាវចំនួន៣ប្រភេទដូចជា Hendra, Hantavirus និង Lyssavirus ដែលសុទ្ធសឹងមានអត្រាមរណភាពខ្ពស់។

Hendra គឺជាមេរោគ​កម្រ ឆ្លង​ពីសត្វ​ប្រចៀវមក​មនុស្ស។ គិតត្រឹម​ពេល​នេះ មាន​មនុស្ស​តែ៧នាក់​ប៉ុណ្ណោះ​ បាន​ឆ្លង​ជំងឺ​នេះ ប៉ុន្តែក្នុងនោះមាន ៥៧%​ទៅហើយដែលបាន​ស្លាប់។

(រូបថត៖ Shutterstock)

ចំណែក Hantavirus ជាមេរោគឆ្លងពីទឹកនោម ដំណក់ទឹក និងទឹកមាត់សត្វកណ្តុរ ហើយវាមានអត្រាមរណភាព ៣៨%។ រីឯ Lyssavirus ដូចជាជំងឺឆ្កែឆ្កួត ដែលឆ្លងពីថនិកសត្វទៅមនុស្ស។ បើមេរោគនេះឆ្លងហើយ ពុំមានវិធីព្យាបាលទេ ហើយអ្នកឆ្លងភាគច្រើនគឺស្លាប់។

មន្ត្រីសុខាភិបាលអូស្រ្តាលីបញ្ជាក់ថា វីរុសទាំងនេះបានបាត់ចេញពីទូររក្សាសីតុណ្ហភាពត្រជាក់ នៅពេលទូរនេះខូច។ ប៉ុន្តែយ៉ាងណា ក្រុមមន្ត្រីក៏សង្ស័យដែរថា វីរុសទាំងនេះប្រហែលជាត្រូវផ្ទេរចេញទៅកន្លែងសម្ងាត់ ទើបមិនប្រកាសឲ្យដឹង។

ស្របពេលជាមួយគ្នានោះ ប្រមុខសុខាភិបាលរដ្ឋ Queensland លោក John Gerrard បានអំពាវដល់ប្រជាជនកុំមានការព្រួយបារម្ភ ព្រោះថា មេរោគទាំងនោះនឹងមិនបង្កហានិភ័យទេ។ មេរោគនឹងមិនអាចរស់បានឡើយ បើវាចេញទៅប៉ះសីតុណ្ហភាពខាងក្រៅ។

លោក John Gerrard (រូបថត៖ AAP)

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអូស្រ្តាលី បានប្រកាសបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីរកឲ្យឃើញថាតើមានអ្វីកើតឡើង ហើយថាតើហេតុអ្វីបានជារឿងធំបែបនេះ ត្រូវគេលាក់ជិតអស់រយៈពេលច្រើនឆ្នាំមកនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិនរកឃើញវីរុសថ្មីនៅក្នុងសមុទ្រប៉ាស៊ីហ្វិកជ្រៅបំផុត មិនធ្លាប់មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ វិនាទី មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម១ នាទីute មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

ជីវិតកម្សាន្ដ៩ នាទីutes មុន

ឥទ្ធិពល Taylor Swift មិនត្រឹមតែទស្សនិកជន តែអាចឲ្យ Dua Lipa ធ្វើត្រាប់តាមគន្លងដើម្បីជោគជ័យ

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម