Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​រដ្ឋមន្ត្រី​តាលីបង់​ម្នាក់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែកអត្តឃាត​នៅ​អាហ្វហ្គានីស្ថាន

បានផុស

នៅ

រដ្ឋមន្ត្រីជនភៀសខ្លួនតាលីបង់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលធ្វើឡើងដោយក្រុម ISIS នៅរដ្ឋធានីកាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ពុធ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០២៤។

លោក Khalil Haqqani (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Khalil Haqqani ដែល​បាន​បាត់បង់​ជីវិត ត្រូវ​ជា​ពូរបស់​លោក Sirajuddin Haqqani រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃតាលីបង់បច្ចុប្បន្ន ហើយ​ក៏​ជា​មេ​​ក្រុម​ដឹកនាំបណ្តាញ​ក្រុម​អ៊ីស្លាម Haqqani ដ៏មានឥទ្ធិពល និង​ជាផ្នែកនៃចលនា​តាលីបង់ ដែល​ត្រូវ​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ភេរវករ​លំដាប់​ពិភពលោក។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​ទី​១២​ធ្នូ ជន​បង្ក​ហេតុ បានក្លែងខ្លួនជាអ្នកមកទស្សនាបរិវេណក្រសួងជនភៀសខ្លួន ហើយ​បានបំផ្ទុះគ្រាប់បែក​អត្តឃាត ខណៈដែល​លោក Haqqani កំពុងចុះហត្ថលេខាលើឯកសារ។ មនុស្ស ៦​នាក់ផ្សេងទៀត​ក៏​ត្រូវបានសម្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ។

ក្រុម​តាលីបង់បានស្តីបន្ទោស​ក្រុម​ឧទ្ទាម ISIS សម្រាប់​​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ហើយ​បាន​​ហៅ​ការវាយប្រហារ​នេះ​ថា​ជា «ការ​វាយ​ប្រហារ​​កំសាក​ញី»។ យ៉ាង​ណា​មិញ មក​ទល់​នឹង​ពេល​ឥឡូវ ក្រុម ISIS មិនទាន់​អះអាង​​ថា​ខ្លួន​ពិត​ជា​នៅ​ពី​ការ​វាយប្រហារ​នេះ​នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា ចាប់តាំងពីក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាច​នៅ​អាហ្វហ្គានីស្ថានកាលពីបីឆ្នាំមុន លោក Haqqani គឺជា​ជន​រងគ្រោះ​ចុង​ក្រោយ​​បង្អស់ ​​ដែល​មាន​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់ និង​​ជា​បុគ្គល​ដ៏​ល្បី​បំផុត​មួយ​នៅ​ក្នុង​ក្រុម​តាលីបង់។

ក្នុងឆ្នាំ២០១១ សហរដ្ឋអាមេរិកបានចាត់ថ្នាក់​លោក Khalil Haqqani ថាជាភេរវករសកល ដោយ​​ប្រកាស​ផ្តល់​​ប្រាក់​រង្វាន់រហូតដល់ ៥​លានដុល្លារ សម្រាប់ព័ត៌មានដែលទាក់ទងនឹង​​គាត់។ លោក Haqqani ​ក៏​ស្ថិត​ក្នុង​​បញ្ជី​ទណ្ឌកម្ម​ឆ្នាំ​១៩៨៨ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម