ព័ត៌មានអន្ដរជាតិ
ហុងគ្រី ថា លោក Zelensky មិនព្រមឲ្យមានបទឈប់បាញ់បុណ្យណូអែល
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban និយាយថា មេដឹកនាំអ៊ុយក្រែន Vladimir Zelensky បានច្រានចោលសំណើបទឈប់បាញ់នៅថ្ងៃបុណ្យណូអែល និងការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ ហើយថា នេះគឺជារឿងគួរឲ្យសោកស្តាយជាទីបំផុត។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X លោក Orban សរសេរថា « នៅចុងអាណត្តិជាប្រធានសហភាពអឺរ៉ុបរបស់ហុងគ្រី យើងបានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីសន្តិភាព។ យើងបានស្នើឲ្យមានបទឈប់បាញ់នៅថ្ងៃបុណ្យណូអែល និងការដោះដូរអ្នកទោសទ្រង់ទ្រាយធំ ប៉ុន្តែគួរឲ្យស្ដាយដែលលោក Zelensky មិនព្រម ហើយច្រានចោលរឿងនេះថែមទៀត»។
ការលើកឡើងរបស់លោក Orban គឺឆ្លើយតបទៅលោក Zelensky ដែលបង្ហោះសាររិះគន់កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយចំអកថា លោក Orban ប្រហែលជាមិនត្រូវគេហៅឲ្យទៅទីក្រុងមូស្គូ ដើម្បីស្តាប់ការប្រៀនប្រដៅដូចប្រធានាធិបតីស៊ីរី Bashar al Assad ទេមើលទៅ។
ពាក់ព័ន្ធរឿងបទឈប់បាញ់នេះដែរ ក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុង កៀវ បានបញ្ជាក់ថា លោកអាចចុះហត្ថលេខាលើបទឈប់បាញ់ជាមួយរុស្ស៊ី ក្នុងករណីអង្គការណាតូ យល់ព្រមការពារទឹកដីអ៊ុយក្រែន ដែលនៅសេសសល់។
នោះជាការផ្លាស់ប្តូរជំហររបស់លោក Zelensky លើបទឈប់បាញ់ ខណៈដើមឡើយលោកតែងអះអាងថា លក្ខខណ្ឌតែម្យ៉ាងគត់ដែលអ៊ុយក្រែន ទទួលយកកិច្ចព្រមព្រៀងនេះ គឺលុះត្រារុស្ស៊ី ដកទ័ពទាំងអស់ចេញពីទឹកដីដែលខ្លួនកាន់កាប់។
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?