ព័ត៌មានអន្ដរជាតិ
លោក Yoon ប្រកាសតស៊ូដល់ទីបញ្ចប់ ដាច់ខាតមិនលាលែងពីតំណែង
ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើងឲ្យលាលែងពីតំណែង ឬត្រូវរងការចោទប្រកាន់ក៏ដោយ ក៏លោក Yoon Suk Yeol នៅតែប្ដេជ្ញាថា លោកនឹងមិនចុះចេញពីតំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាដាច់ខាត។

លោក Yoon បាននិយាយថា ការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន គឺលោកធ្វើឡើងដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ថា ការប៉ុនប៉ងនេះគឺជាការសម្រេចចិត្តផ្លូវច្បាប់ដើម្បី «ទប់ស្កាត់ការដួលរលំ» នៃលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងនឹង «របបផ្តាច់ការសភា» របស់គណបក្សប្រឆាំង។
លោកបានថ្លែងថា៖ «ខ្ញុំនឹងប្រកាន់ជំហរនេះយ៉ាងម៉ឺងម៉ាត់ មិនថាខ្ញុំត្រូវបានចោទប្រកាន់ ឬត្រូវបានស៊ើបអង្កេតនោះទេ។ ខ្ញុំនឹងប្រយុទ្ធដល់ទីបញ្ចប់»។
លោក Yoon និងគ្នីគ្នារបស់លោក បច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរ ហើយត្រូវបានហាមឃាត់ការធ្វើដំណើរចាកចេញទៅក្រៅប្រទេស។
លោក Yoon បានបដិសេធថា បទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក គឺជាទង្វើនៃការបះបោរ ដោយអះអាងថា គូប្រជែងនយោបាយឥឡូវនេះកំពុងបង្កើត «ការញុះញង់មិនពិត» ដើម្បីទម្លាក់រូបលោក។
សូមជម្រាបជាថ្មីថា កាលពីយប់ថ្ងៃទី៣ធ្នូ លោក Yoon បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត បណ្ដាលឲ្យកើតចលាចលនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ យ៉ាងណា ច្បាប់នេះ ត្រូវបានដកចេញវិញ ប៉ុន្មានម៉ោងក្រោយសភាបោះឆ្នោតប្រឆាំង។
អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហារថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ