ព័ត៌មានអន្ដរជាតិ
មេទ័ពកូរ៉េខាងត្បូងម្នាក់ ត្រូវព្យួរពីការងារ ព្រោះមានឈ្មោះលើក្រឹត្យមួយអំឡុងច្បាប់អាជ្ញាសឹក
ឧត្តមសេនីយ៍ទោ Park An-su អគ្គសេនាធិការកងទ័ពជើងគោក ដែលបានបម្រើការជាអគ្គមេបញ្ជាការច្បាប់អាជ្ញាសឹក អំឡុងពេលលោកប្រធានាធិបតី Yoon Suk Yeol បានដាក់បទបញ្ជារយៈពេលខ្លីកាលពីសប្តាហ៍មុន ត្រូវបានក្រសួងការពារជាតិព្យួរពីតួនាទីនៅថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤។

លោក Park គឺជាមេទ័ពចុងក្រោយគេ ដែលត្រូវបានព្យួរពីតួនាទី ក្រោយការស៊ើបអង្កេតទ្រង់ទ្រាយធំ ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការដាក់ច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីរាត្រីថ្ងៃទី៣ធ្នូ។
ភ្លាមៗបន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹក ក្រឹត្យយោធាដែលរារាំងរាល់សកម្មភាពនយោបាយ ត្រូវបានដាក់ចេញនៅក្រោមឈ្មោះរបស់លោក Park។
យ៉ាងណា លោក Park បានប្រកែកក្នុងសម័យប្រជុំសភាថា លោកបានដឹងពីការដាក់ច្បាប់អាជ្ញាសឹកតាមរយៈសុន្ទរកថាតាមទូរទស្សន៍របស់លោក Yoon តែប៉ុណ្ណោះ ដោយអះអាងថា លោកមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីព្រាងឯកសារអ្វីឡើយ។
លោកបានស្នើសុំលាលែងពីតំណែងទៅកាន់អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun នៅថ្ងៃដែលច្បាប់អាជ្ញាសឹកត្រូវបានគេដកចេញ ប៉ុន្តែបានបន្តកាន់តំណែងនេះទៀត បន្ទាប់ពីលោក Yoon បានបដិសេធសំណើរបស់លោក។
សូមបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានព្យួរការងារយោធាជាន់ខ្ពស់ចំនួន៦នាក់រួចមកហើយ រួមមាន មេបញ្ជាការនៃបញ្ជាការដ្ឋានការពាររដ្ឋធានី បញ្ជាការសឹករងពិសេសកងទ័ព បញ្ជាការប្រឆាំងចារកម្ម និងបញ្ជាការចារកម្មការពារជាតិ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ