Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិ​កូរ៉េ​ខាង​ជើង​បន្លំ​ធ្វើការ​នៅ​ក្រុមហ៊ុន​អាមេរិក យក​លុយ​ទៅ​ជួយ​គម្រោង​ផលិត​អាវុធ

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី​១២​​ខែ​ធ្នូ​ឆ្នាំ​២០២៤ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា មាន​បុគ្គលិកបច្ចេកវិទ្យារបស់កូរ៉េខាងជើង​បាន​បន្លំ​ខ្លួន​ធ្វើ​ការងារនៅក្រុមហ៊ុនអាមេរិក បន្ទាប់មកបានលួចអាថ៌កំបាំងពាណិជ្ជកម្មរបស់​ក្រុមហ៊ុន ដើម្បី​ជំរិត​ទារ​ប្រាក់ ទុក​​ជួយ​ដល់​មូលនិធិកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសអាមេរិក បាននិយាយថា ជនជាតិ​កូរ៉េខាងជើងប្រហែល ១៣០​នាក់បានទទួលការងារ IT នៅក្រុមហ៊ុន និងអង្គការ​មួយ​ចំនួន​​របស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ​២០១៧ ដល់ឆ្នាំ​២០២៣ ហើយរកចំណូលបានយ៉ាងហោចណាស់ ៨៨​លានដុល្លារ​សម្រាប់​ទីក្រុងព្យុងយ៉ាងប្រើប្រាស់ផលិត​អាវុធប្រល័យលោក។

ក្រសួងការបរទេស បាន​​បន្ត​ថា ជនជាតិ​កូរ៉េ​ខាង​ជើង​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុនកូរ៉េខាងជើង​​ចំនួន​២ ដូចជា ក្រុមហ៊ុន Yanbian Silverstar Network Technology ដែលមានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុន Volasys Silverstar ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ ក្រុមហ៊ុន​ទាំង​​២​នេះ សុទ្ធ​តែ​​ជា​ក្រុមហ៊ុន​ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។

​ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានសម្រេច​ចោទប្រកាន់​ជនជាតិកូរ៉េខាងជើង ១៤​នាក់ ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុនទាំង​២។ មនុស្ស​១៤​នាក់​​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក​តាម​​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​លួច​បន្លំ​​អត្តសញ្ញាណ​។

ចំណែក​ឯ​ក្រសួង​ការបរទេស​អាមេរិក បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន ៥​លាន​ដុល្លារ សម្រាប់​អ្នក​ដែល​រាយការណ៍​​ពី​អ្នក​ឃុបឃិត និង​ព័ត៌មាន​ផ្សេង​ៗ​​​ដែល​ទាក់ទង​នឹង​គម្រោងការណ៍​របស់​​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​ទាំង​២៕

ជនជាតិ​កូរ៉េ​ខាង​ជើង​ចំនួន១៤​នាក់ដែល​រង​ការ​ចោទ​ប្រកាន់​

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

ជនជាតិ​កូរ៉េ​ខាង​ជើង​បន្លំ​ធ្វើការ​នៅ​ក្រុមហ៊ុន​អាមេរិក យក​លុយ​ទៅ​ជួយ​គម្រោង​ផលិត​អាវុធ

ជីវិតកម្សាន្ដ១១ នាទីutes មុន

ព្រាប សុវត្ថិ នៅតែឈរលើតំណែងតារាចម្រៀងជួរមុខលំដាប់ប្រទេស

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលចាត់ទុកសមាគមនិកាយសាសនាជាដៃគូយ៉ាងសំខាន់ក្នុងការគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

លោក ត្រាំ សន្យាមិនទុកអ៊ុយក្រែន ចោលឡើយ

ព័ត៌មានជាតិ២៩ នាទីutes មុន

លោក ហេង សួរ ចុះជួបសួរសុខទុក្ខកម្មករនិយោជិតនៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម