Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ ព្រមានប្រទេសជាសមាជិក ឲ្យត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី 

បានផុស

នៅ

តាមការចុះផ្សាយរបស់ SKY NEWS កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ ប្រមុខអង្គការណាតូលោក Mark Rutte បានព្រមានដល់រដ្ឋជាសមាជិកទាំងអស់ ឲ្យត្រៀមខ្លួនចំពោះការផ្ទុះសង្គ្រាមជាមួយរុស្ស៊ីនាពេលអនាគត។

ប្រមុខអង្គការណាតូលោក Mark Rutte (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថានៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក លោក Rutte ថ្លែងថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយដើម្បីប្រឈមមុខជាមួយអ៊ុយក្រែននិងណាតូ ក្នុងរយៈពេលយូរ។ ដូច្នេះហើយ យើងត្រូវតែត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់សង្គ្រាមដែលអាចកើតឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំទៀត។ អ៊ីចឹង សមាជិកទាំងអស់ត្រូវងាកទៅរកផ្នត់គំនិតសម័យសង្គ្រាមវិញ ហើយចាំបាច់ណាស់ ត្រូវតែពង្រឹងការ​ចំណាយ​លើ​វិស័យ​ការពារជាតិនិងបង្កើនសមត្ថភាពកងទ័ព។

ស្របពេលជាមួយគ្នានោះ លោក Rutte ក៏បានលើកឡើងពី គោលដៅចំណាយ២% នៃ GDP របស់ប្រទេសជាសមាជិកផងដែរ ដោយព្រមានថា សមាជិកទាំងឡាយ គួរចំណាយឲ្យចំគោលដៅ ព្រោះ បើថាយើងមិនចំណាយជាមួយគ្នាទេនោះ ពេលមានសង្គ្រាមផ្ទុះឡើង យើងអាចចំណាយលើសនេះទៀតដើម្បីប្រយុទ្ធក្នុងសង្គ្រាមនោះ ក៏អាចថាបាន។

ម្យ៉ាងទៀត ពាក់ព័ន្ធការលើកឡើងរបស់ប្រធានាធីបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ដែលឲ្យសមាជិកណាតូចំណាយឲ្យគ្រប់គោលដៅ, លោក Rutte ក៏គាំទ្រផងដែរ ដោយអះអាងថា ​«លោក ត្រាំ និយាយត្រូវ គាត់បង្ខំយើងឲ្យចំណាយច្រើន ព្រោះតែគាត់ចង់ឲ្យយើងជោគជ័យ»។

កងទ័ពណាតូ (រូបថត៖ Getty)

កាលពីសប្តាហ៍មុន លោក ត្រាំ បានគំរាមជាថ្មី ដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូ បើសម្ព័ន្ធមិត្តទាំងឡាយ មិនអាចបោះកញ្ចប់ថវិកាឲ្យគ្រប់គោលដៅចំណាយរបស់ប្លុកមួយនេះបានទេ។

ឆ្លើយតបនឹងសំណួរថាតើ អាមេរិក អាចបន្តឈរជើងនៅជាមួយអង្គការណាតូទៀតដែរឬក៏អត់, ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះប្រកាសក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤ ជាមួយសារព័ត៌មាន NBC News ថា «បើពួកគេបង់ប្រាក់ ហើយខ្ញុំមើលឃើញថា ពួកគេធ្វើដាក់យើងដោយយុត្តិធម៌នោះ ចម្លើយគឺខ្ញុំនឹងបន្តនៅជាមួយណាតូ ប៉ុន្តែបើមិនអ៊ីចឹងទេ ខ្ញុំនឹងដកខ្លួនចេញ»។

ក្នុងឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃ GDP របស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅបានឡើយ ហើយក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន មួយគឺបារាំង និងមួយទៀតគឺអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ គំរាមជាថ្មី ថានឹងដកអាមេរិក ចេញពីអង្គការ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ៦ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១១ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​៤​នាក់​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

Sokha Hotels

ព័ត៌មានពេញនិយម