ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃ ៥០០លានដុល្លារឲ្យអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលរបស់លោក ចូ បៃដិន បានប្រកាសកញ្ចប់ជំនួយអាវុធមួយផ្សេងទៀតសម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ ដែលមានតម្លៃ ៥០០លានដុល្លារ។
លោក Blinken បានឲ្យដឹងថា កញ្ចប់ជំនួយថ្មី មានដូចជា គ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ុកកែត HIMARS និងមីស៊ីលប្រឆាំងវិទ្យុសកម្មល្បឿនលឿន (HARMs) ព្រមទាំងជំនួយសព្វាវុធមួយចំនួនផ្សេងទៀត។
អ្នកនាំពាក្យសេតវិមាន លោក John Kirby បានប្រកាសថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់កញ្ចប់បន្ថែមសម្រាប់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃរដ្ឋបាលរបស់លោក បៃដិន។
កញ្ចប់ជំនួយថ្មីនេះ ត្រូវបានប្រកាសរយៈពេល១០ថ្ងៃបន្ទាប់ពីអាមេរិក បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនមីស៊ីល គ្រាប់រំសេវ គ្រាប់មីន និងសព្វាវុធផ្សេងៗទៀតដែលមានតម្លៃ ៧២៥លានដុល្លារដល់អ៊ុយក្រែន។
រដ្ឋបាលរបស់លោក បៃដិន កំពុងញាប់ដៃញាប់ជើងជាខ្លាំងដើម្បីជួយដល់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី មុនពេលអាណត្តិរបស់លោកនឹងផុតនៅប៉ុន្មានសប្ដាហ៍ខាងមុខ។
សេចក្តីប្រកាសពីកញ្ចប់ជំនួយនេះ បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃទំហំប្រើប្រាស់ច្បាប់ជំនួយ Presidential Drawdown Authority (PDA) របស់លោក បៃដិន ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកទាញយកពីស្តុកអាវុធបច្ចុប្បន្នរបស់ខ្លួន ដើម្បីជួយសម្ព័ន្ធមិត្តក្នុងគ្រាអាសន្ន។
ច្បាប់ជំនួយ PDA ជាធម្មតាមានចាប់ពី ១២៥លានដុល្លារដល់ ២៥០លានដុល្លារ។ លោក បៃដិន មានទឹកប្រាក់ប៉ាន់ស្មានពី ៤ទៅ៥ពាន់លានដុល្លារនៅក្នុងច្បាប់ PDA ដែលត្រូវបានអនុញ្ញាតរួចហើយដោយសភាអាមេរិក។ លោក បៃដិន ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ថវិកាទាំងនោះសម្រាប់អ៊ុយក្រែន មុនពេលប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥៕
ដោយ៖ ឈាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់