ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងកូរ៉េខាងត្បូង៖ ការចោទប្រកាន់លោក Yoon ជាវិធីល្អបំផុត អាចស្ដារសណ្ដាប់ធ្នាប់
មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០២៤ថា ការចាត់វិធានការផ្លូវច្បាប់ចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol គឺវិធីល្អបំផុតក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ការប្រកាសច្បាប់អាជ្ញាសឹក ដែលបង្កចលាចលនៅទូទាំងប្រទេស។
កាលពីយប់ថ្ងៃទី៣ធ្នូ លោក Yoon បានដាក់ចេញច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើល។ យ៉ាងណា ច្បាប់នេះត្រូវបានលុបចោលវិញ រយៈពេល៦ម៉ោង ក្រោយសភាបោះឆ្នោតប្រឆាំង។ ចំណាត់ការរបស់លោក Yoon បានធ្វើឲ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ហើយក៏មានការអំពាវនាវជាច្រើនឲ្យលោកប្រធានាធិបតីចុះចេញពីតំណែង ពាក់ព័ន្ធនឹងការបំពានច្បាប់។
ទោះជាយ៉ាងនេះក្ដី លោក Yoon កាលពីថ្ងៃព្រហស្បតិ៍បានប្តេជ្ញាថានឹង «តស៊ូដល់ទីបញ្ចប់» ដោយបន្ទោសគណបក្សប្រឆាំងថាបានធ្វើឲ្យរដ្ឋាភិបាលជាប់គាំង។ លោកក៏បានអះអាងថា មានការលួចចូលរបស់កូរ៉េខាងជើងចូលទៅក្នុងគណកម្មាធិការបោះឆ្នោត ដែលធ្វើឲ្យគណបក្សរបស់លោកត្រូវបរាជ័យក្នុងការបោះឆ្នោតសភាកាលពីខែមេសាកន្លងទៅ។
លោក Lee មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង បានហៅការលើកឡើងរបស់លោក Yoon ថាជាការប្រកាសសង្គ្រាមប្រឆាំងនឹងប្រជាជន។ លោកបានថ្លែងថា៖ «វាបានបង្ហាញថា ការចោទប្រកាន់គឺជាវិធីលឿនបំផុត និងមានប្រសិទ្ធភាពបំផុត ដើម្បីបញ្ចប់ការភាន់ច្រឡំ»។
លោក Yoon បានរួចផុតពីការចោទប្រកាន់ ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលដែលភាគច្រើននៃគណបក្សអំណាចប្រជាជន (PPP) របស់លោក បានធ្វើពហិការមិនចូលរួមការបោះឆ្នោត។ ប៉ុន្តែចាប់តាំងពីពេលនោះមក សមាជិក PPP មួយចំនួនបានផ្លាស់ប្ដូរការសម្រេចចិត្តងាកទៅគាំទ្រជាសាធារណៈនូវការបោះឆ្នោតដើម្បីចោទប្រកាន់លោក Yoon វិញ។
ក្រុមគណបក្សប្រឆាំងទាំងអស់ បានដាក់ចេញសេចក្តីព្រាងច្បាប់ចោទប្រកាន់មួយទៀត ហើយគ្រោងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ពួកគេត្រូវការសមាជិក PPP យ៉ាងតិច៨នាក់ ដើម្បីចូលរួមអនុម័តការចោទប្រកាន់ ជាមួយសំឡេង២ភាគ៣នៃសភា៕
ដោយ៖ ឈាង
ចុចអាន៖ លោក Yoon ប្រកាសតស៊ូដល់ទីបញ្ចប់ ដាច់ខាតមិនលាលែងពីតំណែង
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ