Connect with us

ព័ត៌មានអន្ដរជាតិ

សត្វដំរីព្រៃនៅថៃសម្លាប់អ្នកទេសចរម្នាក់

បានផុស

នៅ

នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្នំ Phu Kradueng ដ៏ពេញនិយមនៅក្នុងខេត្ត Loei ត្រូវបានបិទមិន​ឱ្យ​ចូលទស្សនា បន្ទាប់ពីអ្នកទេសចរម្នាក់ត្រូវបានវាយប្រហារដោយសត្វដំរីព្រៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Bangkok Post នៅថ្ងៃទី១៣ខែធ្នូនេះ។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទេសចរម្នាក់ត្រូវបានសម្លាប់ដោយដំរីព្រៃនៅក្នុងឧទ្យានជាតិ Phu Kradueng កាលពីថ្ងៃអង្គារ ហើយក្រុមមន្ត្រីប្រកាសអាសន្ន បានប្រកាសថា តំបន់មួយចំនួនត្រូវបានបិទសម្រាប់ភ្ញៀវទេសចរ។

លោក Attapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិ បាននិយាយថា ជនរងគ្រោះដែលត្រូវបានគេស្គាល់ថាឈ្មោះ Jeeranan អាយុ ៤៩ឆ្នាំ មកពីខេត្ត Chachoengsao ត្រូវបានសត្វដំរីព្រៃវាយប្រហារខណៈកំពុងដើរតាមផ្លូវពីកន្លែងបោះជំរុំរបស់គាត់ទៅកាន់ទីក្រុង Phen។

ភ្ញៀវផ្សេងទៀតបានជូនដំណឹងដល់មន្ត្រីឧទ្យានុរក្សអំពីការវាយប្រហារ។ មន្ត្រីឧទ្យាន ដែលបានចុះទៅស៊ើបអង្កេត បានរកឃើញសាកសពស្ត្រីរងគ្រោះ នៅកន្លែងកើតហេតុ ខណៈនេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អ្នក​ដើរ​តាម​ផ្លូវ​ត្រូវ​បាន​គេ​វាយ​ប្រហារ។

អគ្គនាយកលោក Attapon Charoenchansa បានបញ្ជាឱ្យបិទសម្រាប់សុវត្ថិភាពសាធារណៈ ដោយសារតែដំរីចុះប្រេង និងសង្ស័យថាបានសម្លាប់ស្ត្រីជនជាតិថៃកាលពីថ្ងៃអង្គារបានត្រឡប់ទៅតំបន់អ្នកទស្សនានៅទីនោះវិញ។លោកបាននិយាយថា ភ្ញៀវទេសចរដែលមានស្រាប់ប្រហែល ៧០០ នាក់ត្រូវបានគេប្រាប់ឱ្យចាកចេញពីភ្នំនៅក្នុងខេត្តភាគឦសានកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងអំឡុងពេលបិទ មន្ត្រីឧទ្យានុរក្សនឹងបណ្ដេញដំរីព្រៃចេញពីតំបន់ទេសចរណ៍នេះ។

ទោះបីជាយ៉ាងណាដំរី​ដក​ថយ​បន្ទាប់​ពី​ការបណ្ដេញរបស់មន្រ្តីឧទ្យានុរក្ស។ លោក Attapon​គ្រោង​នឹង​ទៅ​កាន់​ភ្នំ Phu Kradueng នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​បញ្ហា​ជាមួយ​នឹង​មន្ត្រី​ឧទ្យានុរក្ស និង​អ្នក​ស្រាវជ្រាវ។ គោលដៅ​គឺ​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ និង​សហគមន៍​មនុស្ស​ជុំវិញ​នៅលើ​ភ្នំ Phu Kradueng និង​កន្លែង​ផ្សេងទៀត៕

(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម