Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ស្នើសុំ​ក្រុម​ឧទ្ទាម​ស៊ីរី ដែល​ផ្ដួល​​របប Assad រក្សា​ទុក​មូលដ្ឋាន​យោធា​២​កន្លែង

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​​២០២៤​ថា រុស្ស៊ី បានបង្កើតទំនាក់ទំនង​ដោយ​ផ្ទាល់​មួយ​ជាមួយគណៈកម្មាធិការនយោបាយនៃក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ក្នុង​គោល​បំណង​រក្សា​មូលដ្ឋាន​យោធា​រុស្ស៊ី​​ចំនួន​២​កន្លែង​នៅ​ប្រទេស​ស៊ីរី ក្រោយ​ការ​ដួល​រលំ​នៃ​​រដ្ឋាភិបាល​របស់​លោក ​Bashar al-Assad។

លោក Mikhail Bogdanov (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​​យោង​​តាម​សារព័ត៌មាន Interfax លោក Bogdanov បាន​និយាយ​ថា ការស្នើ​សុំ​រក្សា​មូលដ្ឋានយោធានៅក្នុងប្រទេសស៊ីរី​នេះ ធ្វើ​ឡើង​ដើម្បីបន្ត «ការ​ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ»។

មូលដ្ឋាន​យោធា​​ទាំង​២ ដែល​លោក Bogdanov លើក​ឡើង​ មាន​ដូចជា មូលដ្ឋានទ័ពជើងទឹកនៅ​ទីក្រុង Tartous និងមូលដ្ឋាន​ទ័ព​អាកាស Khmeimim នៅជិតទីក្រុង Latakia។

មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​រូប​នេះ បាន​ប្រាប់​ថា មូលដ្ឋាន​ទ័ព​ទាំង​២​បង្កើត​ឡើង​នៅទីនោះតាមសំណើរបស់ស៊ីរី​ពី​មុន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងភេរវករពីក្រុមរដ្ឋអ៊ីស្លាម។ លោក Bogdanov រៀបរាប់​ថា៖ «ខ្ញុំកំពុង​បន្ត​ដំណើរការដោយឈរលើមូលដ្ឋាននៃគំនិតដែលមនុស្សគ្រប់គ្នាយល់ស្របថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអ្វីដែលនៅសេសសល់របស់​ក្រុម​ IS មិនទាន់ចប់​នៅ​ឡើយ​ទេ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម