Connect with us

ព័ត៌មានអន្ដរជាតិ

​បរិយាយ​ពីសង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន​​​ឆ្ពោះ​ទៅ​ខួប​សង្គ្រាម​៣ឆ្នាំ​

បានផុស

នៅ

ធ្មេបបើកៗ នៅខ្វះ​​តែ​​២ខែ​និង​១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រវាង​​​​​​អ៊ុយក្រែននិង​​​​រុស្ស៊ី​ដែល​ជា​ប្រទេស​ធំ​ផុត​​លេខ និង​ជា​​មហាអំណាច​​នុយក្លេអ៊ែរ​រ នឹង​ត្រូវ​គេ​ប្រា​​រព្ធ​ខួប​៣​ឆ្នាំ ដោយ​​​​​ភាគី​សង្គ្រាម​និមួយ​ៗ​ទំនង​បង្ហាញ​​ដល់​ប្រជាជន​ខ្លួន​ឯង​និង​ពិភពលោក​​នូវ​​​រូបភាព​នៃ​ការ​បំផ្លិចបំផ្លាញ​​កើត​ចេញ​ពី​សង្គ្រាម ក៏ដូច​ជា​​ភាព​អង់អាច​ក្លាហាន​​របស់​យោធា​ពួកគេ​រៀងៗខ្លួន​ ព្រមទាំង ​យុទ្ធោបករណ៍​ដែលពួក​គេ​រឹបអួស​បាន​​ពីភាគី​បច្ចាមិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​​ច្បាស់​ណាស់​ថា អ៊ុយក្រែន​នឹងតាំង​​បង្ហាញ​​​នូវ​ពិព័រណ៍​រូប​ភាព​សោក​សៅ​​នៃ​ការស្លាប់ ការ​រងរបួស ​ទុក្ខវេទនា​នៃ​ការប្រាស​ព្រាត់​​ ការ​បំផ្លិច​បំផ្លាញ​អគារ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ​វិហារសាសនា​ប្រណីតៗ​​​ រោង​ចក្រ​អគ្គិសនី​ជាដើម ខណៈ​ភាគី​រុស្សី​អាច​បង្ហាញ​នូវ​មោទនភាព​របស់​ខ្លួន​ក្នុងការ​ចាប់​រឹបអូស​បាន​នូវ​អាវុធ​យុទ្ធភ័ណ្ឌ​ដែល​ឧបត្ថម្ភ​​ពី​​បស្ចឹមលោក​។

ក្នុងសង្គ្រាម​​៣២​ខែ​​កន្លងមកនេះ ភាគី​អ៊ុយក្រែ​​ន​ដែល​ដឹក​នាំដោយ​​​អតី​ត​តារា​សម្តែង វ៉ុលឌីមៀ ហ្សេលេនស្គី ​ដែលបាន​ជាប់​ឆ្នោ​ត​​​ឡើង​កាន់​អំណាចកាល​ឆ្នាំ​២០១៩ ហាក់​​បង្ហាញ​ភាពខ្លាំង​ផង​ ភាព​ទន់​ខ្សោយ​ផង ភាព​អស់សង្ឃឹមផង។ ភាព​ទន់ខ្សោយ​​ និង​អស់​សង្ឃឹម ដោយសារ​តែ​​អ៊ុយក្រែន​​ពឹង​លើដង្ហើម​បរទេស​សម្រាប់​ដក​ក្នុង​ការ​ប្រយុទ្ធ​តតាំង​ជាមួយ​រុស្ស៊ី​។

​បើ​ក្រឡេក​មើល​ទៅ​អ៊ុយក្រែន​ហាក់​ដូច​ជា​តួ​អង្គ​រងគ្រោះ​ដែលត្រូវ​រុស្ស៊ី​កំពុង​ធ្វើបាប​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​ប្រទេសតូចតាច​​នៅ​ក្បែរមហាអំណាច​ធំ ដោយសារ​តែ​ខ្លួន​ចង់ធ្វើ​អ្វី​ក៏មិន ចង់​ឯករាជ្យ​ក៏មិនកើត ចង់ចូលសមាគម​ផ្សេង​ក៏បាក ចង់ស្និទ្ធ​នឹង​អ្នក​ក្រៅ​ក៏​មាន​ហានិភ័យ។

​​​ក្នុងសង្គ្រាម​​ដ៏​ធំ​សម្បើម​ប្រចាំ​ដើម​សតវត្សរ៍​ទី​២១​នេះ ផ្ទុយ​ពី​ការ​អស់សង្ឃឹម អ៊ុយក្រែន​មិននៅម្នាក់​ឯង​នោះ​ទេ។ ផ្ទុយទៅវិញ​អ៊ុយក្រែន​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព ឬ​តំណាង​ឲ្យ​ប្លុក​សេរីបស្ចឹមប្រទេស មាន​សហរដ្ឋ​អាមេរិក​​ សមាជិកអឺរ៉ុប​​​ភាគច្រើន​ជាពិសេស​អឺរ៉ុប​​ខាងលិច​ មាន​បារាំង អង់់គ្លេស អាល្លឺម៉ង់​ អ៊ីតាលី អេស្ប៉ាញ​ជាដើម​ ដែល​សុទ្ធសឹង​ជា​ប្រទេស​មហាអំណាចសេដ្ឋកិច្ច​និង​​យោធា។​

​​ក្នុងសង្គ្រាម​​អូសបន្លាយ​ដែល​មិនទាន់​ឃើញ​ពន្លឺ​​នៃ​ថ្ងៃ​បញ្ចប់នេះ ពេលខ្លះអ៊ុយក្រែន​ត្រូវ​បាន​គេ​ស្តីបន្ទោស​ថា មាន​មេដឹកនាំ​​វ័យក្មេង​ មិន​ចេះសង្គ្រាម មិនចេះ​​យុទ្ធសាស្ត្រ​នយោបាយ និង​មាន​ប្រវត្តិត្រឹមជា​តួ​លេងកំប្លែង ប៉ុន្តែ​សម្រាប់​ពេលខ្លះ​វិញ​​​ ​អ៊ុយក្រែន​​​​​ទទួល​បាន​ការ​កោត​សរសើរ​ថា​ ​ជា​ប្រទេស​​ដ៏ក្លាហាន​ហ៊ានក្រោក​ឈរ​​ប្រយុទ្ធ​ជាមួយ​មហា​អំណាច​នុយ​ក្លេអ៊ែរ​រុស្ស៊ី ដែល​ប៉ុន​ប៉ង​វាទី​​មិនត្រឹមតែ​អ៊ុយក្រែន​នោះទេ ប៉ុន្តេ​​អាច​​នៅ​អឺរ៉ុប​ខាងកើត​​ទាំងមូល​ដើម្បី​បង្រួបបង្រួម​​ដូច​អតីត​សហភាព​សូវៀត​ឡើង​វិញ​​ដើម្បី​មានភាពស្មើមុខ​ស្មើមាត់​ជាមួយប្លុកសេរី​ ដោយ​យក​លេស​ថា អង្គការ​ប្រដាប់​អាវុធ​ណាតូ​​គំរាម​កំហែង​ដល់​សន្តិសុខ​​របស់​ខ្លួន​ ដោយ​ពង្រីក​​​ខ្លួន​​ទៅកាន់​រុស្ស៊ី​ជាដរាប​​។​

រូបភាព​ផ្គុំគ្នា​រវាង​លោក ពូទីន និង លោក ហ្សេលេនស្គី។ NBC

​ជា​ការ​ពិត​ណាស់ បើ​ក្រឡេក​មើល​ទៅ​ចំណុច​ចាប់​ផ្តើម​នៃ​សង្គ្រាម​​​នៅ​តំបន់​អឺរ៉ុប​ខាងកើត​មួយ​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​​សន្យាថា​ ខ្លួន​នឹង​ប្រើ​ពេលតែ​​៤៨ឬ​ក៏​​​៧២​ម៉ោងដើម្បី​ផ្លាស់ប្តូរ​​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​​​រដ្ឋាភិបាល​​អ៊ុយក្រែន ប៉ុន្តែ​​​ក្តីរំពឹង​របស់​​ភាគី​រុស្ស៊ី​បាន​ក្លាយ​​ជា​អំបិល​ត្រូវ​ទឹក ក្រោយ​ការ​បញ្ជូន​កងទ័ព​ចូល​ទៅ​យ៉ាង​ច្រើន​សន្ទឹកសន្ទាប់​ និង​គ្មាន​ការ​​​ប្រុងប្រយ័ត្ន​​តាមរបៀបសង្គ្រាម ក៏ត្រូវ​យោធា​អ៊ុយក្រែន​វាយ​ផ្តាច់​ជាកង់ៗ ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈយោធា រថយន្ត និង​ស្លាប់​យោធា​យ៉ាង​ច្រើន​​។​

ចាប់​តាំងពី​ពេលបាក់​ទ័ព​លើក​ដំបូង​​ រុស្ស៊ី​ហាក់​ខ្លាច​រអាខ្លាំង​​​មិន​ហ៊ាន​​បញ្ចេញ​ទ័ព​ថ្មើជើង​នោះទេ គឺ​ប្រើ​តែ​ទ័ព​អាកាស និង​ការ​បាញ់​ផ្លោង​ពីចម្ងាយប៉ិណ្ណោះ​ ដើម្បី​​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា ក៏ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​​ស៊ីវិល​របស់​​អ៊ុយក្រែនខ្ទេច​ខ្ទាំង​អស់។​ ការ​ប្រយុទ្ធ​របៀប​​ទ័ព​អាកាស​និង​ការ​បាញ់ផ្លោង​ពីចម្ងាយ ក៏​ដូច​ជា​​ការ​ប្រើប្រាស់​​យន្តហោះ​គ្មាន​មនុស្ស​បើក​ គឺ​ប្រើប្រាស់​​​ពេលច្រើន​ខែ​ ទំរាំ​រុស្ស៊ី​អាច​ប្រមូលផ្តុំ​កង​ទ័ព​ឡើង​វិញ​។

​ក្នុង​អំឡុង​ខែ​​កញ្ញា​ឆ្នាំ​២០២២ ​ពោល​គឺ​៧​ខែ​ក្រោយ​ការ​ឈ្លាន​ពាន​ចូល​ទឹកដី​អ៊ុយក្រែន ​ប្រធានាធិបតី​​រុស្ស៊ី លោក ពូទីន បានសម្រេច​ធ្វើ​រឿង​​ធំៗ​ជា​ច្រើន​​ជុំវិញ​សង្គ្រាម​​នេះ​ ដូច​ជា ការ​កេណ្ឌ​ទ័ព​លោក​ដំបូង​រហូត​ដល់​២០ម៉ឺន​នាក់​ដើម្បី​បញ្ជូន​ទៅ​សមរភូមិមុខ និង​រឿង​សំខាន់​មួយ​ទៀត គឺ​ការ​ចេញ​ក្រឹត្យ​​កំណត់​កាត់​ដី​​៤ខេត្ត​ឬ​តំបន់​​​របស់​អ៊ុយក្រែនភ្ជាប់​ជាមួយ​ទឹកដីរុស្ស៊ី។ ខេត្ត​ទាំង​៤​នោះ​ រួម​មាន Donetsk, Kherson, Luhansk និង​ Zaporizhzhia ដែលស្ថិត​នៅ​ភាគ​ខាងត្បូង​និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេសអ៊ុយក្រែន។

លោក ពូទីន ពេល​ចេញថ្លែង​​ក្នុងកិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​របស់​លោក។

រុស្ស៊ី​ក្រោយ​ពី​ការ​​ចេញ​ក្រឹត្យ​នោះ និង​ការ​កេណ្ឌទ័ព​​​ថ្មី​រួច​រាល់ បាន​​បើក​​ការ​វាយ​ប្រហារ​​​តាមដី​គោក​ជាថ្មី​ ប៉ុន្តែ​​រុស្ស៊ី​លែង​ធ្វេស​ប្រហែស​ដូចមុនហើយ​។ ​

ដោយ រ៉ាន់ រើយ (នៅមានត)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

​បរិយាយ​ពីសង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន​​​ឆ្ពោះ​ទៅ​ខួប​សង្គ្រាម​៣ឆ្នាំ​

សន្តិសុខសង្គម៣ នាទីutes មុន

សមត្ថកិច្ច បង្ហាញមុខជនសង្ស័យ ១៣ នាក់ ពាក់ព័ន្ធ ០៤ ករណី នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ គំរាមឈប់ធ្វើជំនួញជាមួយប្រទេសណា ដែលមិនព្រមទទួលយកជនអន្តោប្រវេសន៍ ទៅវិញ

ព័ត៌មានជាតិ១៦ នាទីutes មុន

ពលរដ្ឋថា ឆ្នាំនេះប្រហុក ផ្អក និង ត្រីឆ្អើ ហាក់មិនប្រឈមការខ្វះខាត ខណៈទីផ្សារក៏ល្អជាងឆ្នាំមុន

ព័ត៌មានជាតិ១៧ នាទីutes មុន

ផ្លូវភូមិចំនួន ៥ ខ្សែ ត្រូវបានស្តា និងជួសជុលឡើងវិញចាយថវិកាប្រមាណ ៥៧៤ លានរៀល

Sokha Hotels

ព័ត៌មានពេញនិយម