ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ថា ក្រុងកៀវមិនទាន់ត្រៀមខ្លួនចរចាជាមួយរុស្ស៊ីទេ
រដ្ឋាភិបាលក្រុងកៀវ មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៊ីនៅឡើយទេ ដោយសារប្រទេសអ៊ុយក្រែនខ្វះខាតសព្វាវុធ ការធានាសន្តិសុខ និងឋានៈអន្តរជាតិដែលខ្លួនចង់បាន។ នេះជាការលើកឡើងរបស់លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤។

លោក Yermak បានប្រាប់ទូរទស្សន៍ Suspilne ថា៖ «យើងមិនមានអាវុធទេ យើងមិនមានស្ថានភាពដូចដែលយើងកំពុងនិយាយនោះទេ។ មានន័យថា ការអញ្ជើញចូលអង្គការណាតូ និងការយល់ដឹងអំពីការធានាច្បាស់លាស់ដែលនឹងផ្តល់ឲ្យយើង ដូច្នេះយើងអាចប្រាកដថា (ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន) នឹងមិនត្រឡប់មកវិញទេក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខ»។
ក្នុងការអត្ថាធិប្បាយនៅសប្តាហ៍នេះជាមួយមេដឹកនាំបក្សប្រឆាំងអាល្លឺម៉ង់លោក Friedrich Merz ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនចង់បញ្ចប់សង្រ្គាម ហើយការខិតខំប្រឹងប្រែងគឺចាំបាច់ដើម្បីធ្វើឲ្យប្រទេសរបស់គាត់កាន់តែរឹងមាំ និងមានកាតព្វកិច្ចនាំវិមានក្រឹមឡាំងឆ្ពោះទៅរកសន្តិភាព។
បន្ថែមពីនេះ លោក Zelensky ក៏បង្ហាញកូនចិត្តចង់ឲ្យបរទេសដាក់ទ័ពមកប្រទេសខ្លួនផងដែរ រហូតដល់ទីក្រុងកៀវ អាចចូលក្នុងអង្គការណាតូបាន។
យ៉ាងណាមិញ រុស្ស៊ី ជាយូរណាស់មកហើយ តែងតែច្រានចោលនូវគំនិតរបស់អ៊ុយក្រែនដែលចង់ចូលណាតូ ហើយលោក ពូទីន បាននិយាយថា អ៊ុយក្រែនត្រូវទទួលស្គាល់ការកាត់យកទឹកដីផ្នែកខ្លះនៅតំបន់ចំនួន៤ ដែលរុស្ស៊ីដណ្ដើមបាន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ