Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ធ្វើឃាតអ្នកជំនាញមីស៊ីលរុស្ស៊ី នៅក្បែរទីក្រុង មូស្គូ

បានផុស

នៅ

អ្នកជំនាញផលិតមីស៊ីលដ៏កំពូលរបស់រុស្ស៊ី លោក Mikhail Shatsky ត្រូវបានគេបាញ់សម្លាប់នៅក្បែរទីក្រុងមូស្គូ ខណៈការធ្វើឃាតនេះ ត្រូវបានអ៊ុយក្រែន អះអាងទទួលស្គាល់ថា ជាស្នាដៃរបស់ចារបុរសមកពីអង្គភាព GUR របស់ខ្លួន។

តាមពិតទៅហេតុការណ៍នេះ កើតឡើងតាំងតែពីថ្ងៃអង្គារទី១០មកម្ល៉េះ ប៉ុន្តែទើបត្រូវបានប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិងអ៊ុយក្រែន ទម្លាយព័ត៌មាននៅថ្ងៃសុក្រប៉ុណ្ណោះ។

លោក Mikhail Shatsky (រូបថត៖​ Telegram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភព លោក Shatsky ទើបដើរចេញពីផ្ទះបានប្រហែល១០នាទីប៉ុណ្ណោះ រួចក៏ត្រូវគេធ្វើឃាត ហើយគេរកឃើញសាកសពរបស់គាត់នៅក្នុងព្រឹលនៅឧទ្យាន Kuzminki Forest Park ក្នុងតំបន់ Kotelniki។

លោក Shatsky គឺជាអ្នកវិទ្យាសាស្ត្រឈានមុខនៅក្រុមហ៊ុន Mars Design Bureau ដែលបង្កើតប្រព័ន្ធណែនាំនិងគ្រប់គ្រងដោយស្វ័យប្រវត្តិសម្រាប់យន្តហោះ យានអវកាស និងរ៉ុកកែតរបស់រុស្ស៊ី។ ចាប់តាំងពីឆ្នាំ២០១៧មក ក្រុមហ៊ុននេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាជីវកម្មថាមពលនុយក្លេអ៊ែរ Rosatom។

មន្ត្រី GUR បានប្រាប់ស្ថានីយទូរទស្សន៍ Suspilne របស់អ៊ុយក្រែនថា លោក Shatsky បានក្លាយជាគោលដៅ ដោយសារតែគាត់ពាក់ព័ន្ធក្នុងគម្រោងធ្វើទំនើបកម្មប្រែក្លាយមីស៊ីល Cruise Kh-59 ទៅជាមីស៊ីល Kh-69 និងការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធអាវុធអាកាសផ្សេងទៀត។

មីស៊ីល Kh-69 មានរយៈចម្ងាយ៤០០គីឡូម៉ែត្រ បំពាក់ដោយប្រព័ន្ធទំនើបៗ ត្រូវបានរុស្ស៊ីប្រើប្រាស់ជាច្រើនដង ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន រួមទាំងរោងចក្រថាមពលដ៏ធំបំផុតនៅក្នុងទីក្រុងកៀវផងដែរ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនចាត់ទុកថាមានគ្រោះថ្នាក់ជាងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ទៅទៀត។

សូមបញ្ជាក់ថា ចាប់តាំងពីជម្លោះផ្ទុះឡើង នេះមិនមែនទើបលើកដំបូងឡើយ ដែលចារកម្មអ៊ុយក្រែន ជាប់ពាក់ព័ន្ធការធ្វើឃាតក្នុងប្រទេសរុស្ស៊ី។

ជាក់ស្តែងក្នុងខែសីហាឆ្នាំ២០២២ អ៊ុយក្រែន បានបំផ្ទុះគ្រាប់បែកក្នុងរថយន្ត សម្លាប់កូនស្រី អ្នកប្រាជ្ញរុស្ស៊ីមួយរូប ចំណែកនៅខែមេសាឆ្នាំ២០២៣ លោក Vladlen Tatarsky ដែលជាអ្នកសរសេរប្លុកយោធាដ៏លេចធ្លោម្នាក់របស់រុស្ស៊ី ក៏ត្រូវបានសម្លាប់ក្នុងការបំផ្ទុះនៅហាងកាហ្វេមួយនៅទីក្រុង St. Petersburg ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រី​ជាន់​ខ្ពស់​អ៊ុយក្រែន ថា ក្រុង​កៀវ​មិន​ទាន់​ត្រៀម​ខ្លួន​ចរចាជាមួយ​រុស្ស៊ី​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២៣ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម