Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ប្រយុទ្ធគ្នា​នៅស៊ូដង់​​កាន់តែសាហាវ​​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ជិត​​៣០​នាក់​

បានផុស

នៅ

មនុស្ស៩នាក់បានស្លាប់ និងជាង២០នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារដោយមីស៊ីលដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) លើមន្ទីរពេទ្យមួយក្នុងទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៤ខែធ្នូនេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ibrahim Khatir អគ្គនាយកនៃរដ្ឋ North Darfur បាននិយាយថា «កងជីវពលបានបាញ់មីស៊ីលចំនួន ៤ គ្រាប់ពីយន្តហោះគ្មានមនុស្សបើក(ដ្រូន) ​នៅព្រឹកថ្ងៃនេះ ដោយផ្តោតលើមន្ទីរពេទ្យ Saudi Arabia ដែលបានសម្លាប់អ្នកជំងឺចំនួន៩នាក់ និងរបួសជាង២០នាក់ផ្សេងទៀត»។

មន្ទីរពេទ្យ Saudi Arabia គឺជាមណ្ឌលសុខភាពតែមួយគត់ដែលនៅតែដំណើរការនៅ El Fasher រួមទាំងការវះកាត់ និងព្យាបាល។ ពាក់ព័ន្ធបញ្ហានេះ RSF​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ។

គួរបញ្ជាក់ថា ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​បាន​និង​កំពុង​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង El Faser រវាង​កងកម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់ (SAF) និង RSF ចាប់​តាំង​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភាមកម្លេះ។ ប្រទេសស៊ូដង់​ត្រូវ​បាន​ជាប់គាំង​ដោយ​ជម្លោះ​បំផ្លិចបំផ្លាញ​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់ និង RSF ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ ២០២៣។ ជម្លោះដ៏សាហាវនេះបានបណ្តាលឱ្យមនុស្សស្លាប់ជាង ២៧១២០ នាក់ និងមនុស្សជាង១៤លាននាក់បានផ្លាស់ទីលំនៅមិនថាក្នុង និងក្រៅប្រទេសស៊ូដង់ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការអន្តរជាតិ៕

(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម