ព័ត៌មានអន្ដរជាតិ
មេបក្សប្រជាធិបតេយ្យដែលស្ទើរក្លាយជាអ្នកទោស ថា ប្រជាជនបង្កើតប្រវត្តិសាស្រ្តថ្មី
លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលស្ទើរតែក្លាយជាអ្នកទោសក្រោមច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol បានប្រាប់ក្រុមអ្នកតវ៉ានៅខាងក្រៅសភា ក្រោយសភាដកហូតអំណាចប្រធានាធិបតី ថា ពួកគេប្រយុទ្ធជាមួយគ្នា ដូច្នេះ លោក Yoon ត្រូវបានដកចេញយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។

លោក និយាយថា៖«អ្នកទាំងអស់គ្នាជាប្រជាជនធ្វើវា ហើយ អ្នកកំពុងសរសេរប្រវត្តិសាស្រ្តថ្មី» ដោយការថ្លែងទៅកាន់ហ្វូងមនុស្សដែលមានភាពរីករាយ ដែលបានទប់ទល់នឹងសីតុណ្ហភាពត្រជាក់ដើម្បីចូលរួមការជួបជុំនេះ។
ក្រុមអ្នកតវ៉ាដែលគាំទ្រការចោទប្រកាន់របស់លោក Yoon បានលោតឡើងបង្ហាញភាពរីករាយនៅជិតសភានៅពេលទទួលបានព័ត៌មាន ហើយគ្រវីបន្ទះភ្លើង LED ចម្រុះពណ៌នៅពេលយប់ នៅពេលដែលតន្ត្រីបានចាប់ផ្តើមប្រគុំឡើង។ ផ្ទុយទៅវិញ ការប្រមូលផ្តុំរបស់អ្នកគាំទ្រ Yoon បានរលាយបាត់ភ្លាមៗបន្ទាប់ពីមានព័ត៌មាន។
Yoon គឺជាប្រធានាធិបតីអភិរក្សនិយមទីពីរជាប់ៗគ្នាដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកស្រី Park Geun-hye ត្រូវបានដកចេញពីតំណែងក្នុងឆ្នាំ ២០១៧ ។ Yoon បានរួចផុតពីការបោះឆ្នោតចោទប្រកាន់ជាលើកដំបូងកាលពីចុងសប្តាហ៍មុន នៅពេលដែលសមាជិកគណបក្សរបស់គាត់បានធ្វើពហិការស្ទើរទាំងអស់គ្នាក្នុងការបោះឆ្នោត ដោយដកហូតដំណែងដោយសភាទាមទារកូរ៉ុមមួយគ្រប់គ្រាន់ចំនួន២០០សំឡេង។

ប្រធានាធិបតី Yoon Suk Yeol បានថ្លែងនៅតាមទូរទស្សន៍ថា៖«ទោះបីជាខ្ញុំឈប់នៅពេលនេះក៏ដោយ ប៉ុន្តែដំណើរដែលខ្ញុំបានដើរជាមួយមនុស្សក្នុងរយៈពេល២ឆ្នាំកន្លះកន្លងមកនេះ ឆ្ពោះទៅអនាគត មិនត្រូវឈប់ឡើយ។ ខ្ញុំនឹងមិនចុះចាញ់ឡើយ»។
នៅក្រោមច្បាប់អាជ្ញាសឹក ប្រធានាធិបតី Yoon Suk Yeol បញ្ជាឲ្យយោធាចាប់មេបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង ប្រធានបក្សរបស់ខ្លួន ប្រធានរដ្ឋសភា និងមនុស្សមួយចំនួនទៀត ដោយចោទប្រកាន់ថា ជាកម្លាំងប្រឆាំងរដ្ឋ និងគាំទ្រកូរ៉េខាងជើង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត